ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ ៣ ចំណុចអំពីការបង្កើតការងារ និង៥ចំណុច អំពីគុណភាពការងារ
ថ្មីៗនេះ ថ្លែងទៅកាន់កម្មករ និយោជិត និងថ្នាក់ដឹកនាំគ្រប់គ្រងរោងចក្រ OIJ Group ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានលើកឡើងពីសារសំខាន់ ៣ ដែលដើរតួជាសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេស។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានចង្អុលបង្ហាញថា ទី១ កម្ពុជាត្រូវបង្កើនបរិមាណការងារ ដោយមិនត្រូវប្រមូលផ្តុំតែនៅភ្នំពេញ ឬនៅតែទីណាមួយនោះទេ។ បរិមាណការងារមានគោលដៅបង្កើតការងារឱ្យបានច្រើននិងរុញការងារឱ្យដល់មូលដ្ឋាន ដើម្បីមនុស្សភាគច្រើនមានឱកាសទទួលបាន។ ចំណុចទី២ ស្តីពីតម្រូវការការងារដែលមានគុណភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានទាញអារម្មណ៍អ្នកចូលរួមលើ ៥ ចំណុចគឺ ការវិនិយោគត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់និងយូរអង្វែង ដែលមិនមែនដាក់(ទុនមក)ដើម្បីបានចំណេញ ហើយលើកទៅបាត់នោះទេ, ផ្តល់ឱកាសឱ្យកម្មករនិយោជិកទទួលបានបៀវត្សរ៍និងអត្ថប្រយោជន៍ល្អ រួមជាមួយនឹងលទ្ធភាពនិងឱកាសដើម្បីឱ្យគាត់បង្កើនសមត្ថភាព, ការវិនិយោគនិងបង្កើតការងារ ដែលការពារសិទ្ធ និងយកចិត្តទុកដាក់ទៅលើសុខុមាលភាពកម្មករ និយោជិត, ការវិនិយោគដែលយកចិត្តទុកដាក់លើបរិស្ថាន សហគមន៍ និងសង្គមជាតិ ក៏ដូចជាពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាពការងារ តាមរយៈការនាំចូលនូវបច្ចេកវិទ្យាទំនើប និងការពង្រឹងរបៀបរបបការងារថ្មី។ នៅក្នុងចំណុចទី៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ក្រៅពីបរិមាណ និងគុណភាពការងារ អ្វីដែលជាការចាំបាច់ត្រូវយកចិត្តទុកដាក់គឺសមធម៌ […] បើយើងគិតតែពីមួយអត់មួយ អត់កើតទេ។ បើយើងគិតតែពីក្រុមហ៊ុន យើងអត់បានគិតពីកម្មករ/ការិនី យើងនឹងពិបាក។ បើយើងបង្ខំកម្មករ/ការិនី អត់គិតពីសុខុមាលភាពនិងច្បាប់ការពារប្រជាពលរដ្ឋ យើងនឹងជួបបញ្ហាហើយ។ បើយើងគិតតែពីកម្មករ/ការិនី យើងអត់គិតពីបង្កលក្ខណៈដល់ក្រុមហ៊ុនដើម្បីដំណើរការ…