សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករតំបន់សេដ្ឋកិច្ចពិសេស នាងកុក

ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសបងប្អូនកម្មករនិងជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន! [ផ្តើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសេចក្ដីសោមនស្សរីករាយ ដែលបានមកសំណេះសំណាលជាមួយបងប្អូនកម្មករនិយោ​ជិត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិតស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នេះគឺជាកម្មវិធីទីមួយរបស់ខ្ញុំ នៅក្នុងឆ្នាំថ្មី។ ឆ្នាំកើន តែអាយុថយ (មើលទៅនៅ)ក្មេង។ អម្បាញ់មិញមកជួបប្អូនៗ គាត់ថា នៅក្រៅ​ក្មេងជាងក្នុងរូបថត។ អម្បាញ់មិញមកនេះ ក៏មានប្អូនស្រីមួយថា សុំបោះត្រាក្រែមមួយ … អញ្ចឹងបានជាអា​យុកាន់តែក្មេង ដោយសារតែសេចក្ដីសប្បាយរីករាយបានជួបជាមួយបងប្អូន។ ខាងនេះអត់បានឆ្លងទៅ អម្បាញ់​មិញ​ឃើញកាន់កាមេរ៉ា ព្រោះខាងនេះមួយម៉ោងជាងហើយ …។ អរគុណក្រសួងការងារ គណៈអភិបាលខេត្តកោះ​កុង ស្រុកមណ្ឌលសីមា ខាងបណ្ដារោងចក្រសហគ្រាស ដែលបានសហការក្នុងការរៀបចំ(ពិធីនេះ) និងអរគុណចំពោះការផ្ដល់ឱកាសឱ្យបងប្អូនបានចូលរួមនៅក្នុងថ្ងៃនេះ ក៏ដូចជាបានឈប់សម្រាកបន្តទៀតក្រោយពីចប់ពិធីនេះទៅ។ ម្សិលមិញជាថ្ងៃ(ជ័យជំនេះ) ៧មករា។ ថ្ងៃនេះ ជាថ្ងៃ ៨ មករា យើងអបអរសាទរនៅដើមឆ្នាំតែម្ដង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើពាំនាំនូវការសួរសុខទុក្ខ ការជូនពរ ប្រសិទ្ធពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង

FN ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង។ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹកថ្ងៃនេះសម្តេចមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន «សម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងខេត្តកោះកុង ដែលជាកម្មវិធីលើកដំបូងសម្រាប់ឆ្នាំថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋខេត្តកោះកុង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកខេត្តកោះកុង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ…

រាជរដ្ឋាភិបាល អាណត្តិទី៧ មានភារកិច្ចខិតខំប្រឹងប្រែងកសាងសមិទ្ធផលឱ្យលេចចេញជារូបរាងជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីបន្តទទួលបានទំនុកចិត្តយូរអង្វែងតទៅទៀត

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និង ពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួនប្រមាណ ១១.០០០ នាក់ មកពីរោងចក្រ-សហគ្រាស ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បន្ថែមលើសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តកោះកុងខិតខំសម្រេចបាន ដើម្បីប្រែក្លាយជាខេត្តមួយប្រកបដោយសក្ដានុពល និងកាលានុវត្តភាពកាន់តែខ្ពស់ សម្រាប់ទាក់ទាញការវិនិយោគ, ភ្ញៀវទេសចរមកកំសាន្ត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកផងដែរ អំពីអត្ថន័យនៃទិដ្ឋភាពរួមរបស់ទិវាជ័យជម្នះ ៧ មករា…