សារសំឡេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមមធ្យោបាយ និងសម្ភារអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

ជូនចំពោះឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ថ្នាក់ជាតិ,អភិបាលរាជធានី ខេត្ត និងបណ្តាលកងកម្លាំងប្រដាប់អាវុធ, ដោយសារទឹកជំនន់បានកើតឡើងនៅក្នុងប្រទេសរបស់យើង ហើយមានប៉ះពាល់ទៅដល់បណ្តាលខេត្តមួយចំនួន ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទាំងអស់ ក្តាប់និងតាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ធ្វើឱ្យមានប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេស សូមយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ប្រ​ជា​ពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងដំណាក់កាលនេះ។ ត្រូវត្រៀមរៀបចំកម្លាំង មធ្យោបាយសម្ភារដើម្បីការសង្គ្រោះបានទៅដល់ប្រជាពលរដ្ឋ។ ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់នៅក្នុងតំបន់ជាបណ្តារាជ​ធា​នី ខេត្ត ខ្ញុំសូមឱ្យឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បន្តតាមដានឱ្យជាប់ និងសហការជាមួយអភិបាលរាជធានីខេត្ត ត្រៀមមធ្យោបាយធ្វើអន្តរាគមន៍ សង្គ្រោះបន្ថែមនៅក្នុងករណីដែលរាជធានីខេត្ត ត្រូវការ។ ដូចគ្នាដែរ សូមឯកឧត្តម អគ្គមេបញ្ជាការ អគ្គស្នងការ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស ត្រៀមមធ្យោបាយ ត្រៀមកម្លាំង និងសម្ភារចាំបាច់នៅក្នុងការត្រៀមអន្តរាគមន៍សង្គ្រោះទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ដោយសារទឹកជំនន់។ ជាមួយគ្នានេះ សូមឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រៀមស្បៀង…

បញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រួលបន្ទុកក្រុមហ៊ុន និងជួយដល់ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

ដើម្បីជាការឆ្លើយតបនឹងសំណើរបស់តំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិមួយ ក្នុងពេលចូលរួមពិព័រណ៍អាស៊ាន-ចិន នៅទីក្រុងណាននីង ប្រទេសចិន កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅ និងបានប្រ​គល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ចនិងហិរញញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល សម្របសម្រួលកិច្ចប្រជុំជាមួយសមាគមថ្មក្រានីតកម្ពុជានិងក្រុមហ៊ុនអាជីវកម្មថ្មអារ ដើម្បីលើកស្នើជាគោលការណ៍ដល់រាជរដ្ឋាភិបាល, នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យស្ដីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ។ អនុក្រឹត្យ មានគោលដៅជួយសម្រាលបន្ទុកក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ។

សម្តេច ធិបតី ហ៊ុន ម៉ាណែត៖ “មិនមែនជាប្រទេសមាន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនខ្វះទឹកចិត្ត ជួយប្រជាពលរដ្ឋខ្លួនទេ”

តាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់មុខសញ្ញាអាទិភាព ៣ ធំៗ រួមមាន៖ (ក) គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្មើរយៈពេល ៣៩ខែ ដល់ ៤៣៧ ៧៣១ គ្រួសារ ស្មើនឹងប្រជាជន ២លាន ៧សែននាក់ ចំណាយអស់ ៤ ៨០៥ ៨០១ ៦៩៩ ០០០ រៀល ឬជិត ១ពាន់ ២០០លានដុល្លារ (ខ) ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ អនុវត្តពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មកដល់ពេលនេះ ដល់ ៣៣៩ ៩៧៧ នាក់ ចំណាយអស់ ១១០ ៤០១ ២០០ ០០០ រៀល ឬជិត ២៧លានដុល្លារ និង…