សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាសនានា ចំនួន ១៨,០០០នាក់ នៅស្រុកបាទី ខេត្តតាកែវ

គោរពឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម  លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល!ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនកម្មករ/ការិនីទាំងអស់ជាទីស្រឡាញ់​រាប់អាន! (១) មាននិស្ស័យច្រើនជាមួយខេត្តតាកែវ ពិសេសខាងកម្មវិធីសាសនា ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានមកចូលរួមកម្មវិធីនៅខេត្តតាកែវ។ ជាទូទៅ ខេត្តតាកែវ ខ្ញុំមាននិស្ស័យច្រើនខាងពុទ្ធសាសនា ព្រោះបានមកសម្ពោធវត្ដច្រើន។ ខេត្តតាកែវមានការរីកចម្រើនច្រើន​។ ខ្ញុំបានមក​សម្ពោធ​វត្ដ ក្នុងកំឡុងនៃការដឹកនាំតរបស់អភិបាលខេត្ត ៤ តាំងពីឯកឧត្តម ស្រី បេន ឯកឧត្តម ឡាយ វណ្ណៈ ឯកឧត្តម អ៊ូច ភា និងឯកឧត្តម ស៊ូ ភិរិន្ទ។ អរគុណអ្នកខេត្តតាកែវ។ កុំតែបានបងប្អូនទូទាំងប្រទេស ជាពិសេសលោកតាលោកយាយខេត្តតាកែវជួយជូនពរកុំអីគ្មានបានកូនប្រុស​មួយទីបីមកទេ។ រកមិនបាន។ បានតែកូនស្រី។ ថ្ងៃនេះមកជួបជិត ៧០០ នាក់ ជាអ្នកមានផ្ទៃពោះ ហើយ ៥នាក់ភ្លោះ បានកូនស្រី ៤គូ និងកូនស្រីប្រុស ១គូ។ (២) បានអ្នកតាកែវជួយបួងសួងទើបបានកូនទី៣ជាកូនប្រុស សុំនិយាយរឿងផ្ទៃពោះបន្ដិចចុះ។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តអញ្ជើញចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។ នៅក្នុងឱកាសនោះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណលោកយាយ លោកតាខេត្តតាកែវ ជួយបន់ស្រន់ និងបួងសួង រហូតសម្តេចទទួលបានកូនប្រុសដូចបំណង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រឹកថ្ងៃនេះមានកម្មករ កម្មការិនីថើបសម្តេច ផ្ញើជូនសម្តេចតេជោ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិចារណាដាក់ចេញគោលនយោបាយដោះស្រាយ​បញ្ហា​ប្រឈមរបស់កម្ពុជា ជាមួយការព្យាករនូវកំណើនមនុស្សចាស់ក្នុងឆ្នាំ២០៥០។ សម្តចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់ ៨៦.៦ភាគរយ។…