ប្រសាសន៍សំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៥៤០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចូលរួមឯកឧត្តមអភិបាល ថ្នាក់ដឹកនាំ ហើយជាពិសេស លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទីនេះ! ខ្ញុំអរគុណ ចំពោះឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ ដែលបានរៀបចំជំនួបនៅទីនេះ។ អរគុណចំពោះរបាយការណ៍សង្ខេបអម្បាញ់មិញ អំពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្តនៅក្នុងការរៀបចំនូវមណ្ឌលសុវត្ថិភាពនៅទីនេះ ក៏ដូចជាកន្លែងផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង។ ឆ្លៀតឱកាសនេះ អរគុណចំពោះគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ អរគុណទៅដល់មន្រ្តីរាជការ សប្បុរសជន ដៃគូ អង្គការជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត ដែលបានទៅជួយឧបត្ថម្ភគាំទ្រទៅដល់ជនភៀសសឹករបស់យើង។ ក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើថ្លែងអំណរគុណ ដឹងគុណចំពោះវីរកងទ័ព វីរនគរបាលជាតិរបស់យើង ដែលបានពលី របួស ក៏ដូចជាកំពុងឈរជើងនៅក្នុងបុព្វហេតុការពារទឹកដីរបស់យើង ហើយនៅទីនេះ បងប្អូនភាគច្រើន(ប្រហែល) ៩០% សុទ្ធតែ​ជាគ្រួសាររបស់កងទ័ព របស់នគរបាលរបស់យើង ដែលឈរជើងការពារទឹកដីរបស់យើង។ (១) ដោយស្គាល់ច្បាស់សោកនាដកម្មសង្រ្គាម រាជរដ្ឋាភិបាលខិតខំរកវិធីបញ្ចប់សង្រ្គាម ស្ថានភាពនៅក្នុងរយៈពេល ៦ខែនេះ អ៊ំ ពូ មីង បងប្អូនទាំងអស់នៅទីនេះដឹងហើយ។ ប្រទេសយើងរងនូវឥទ្ធិពលអាក្រក់ពីសង្រ្គាមឈ្លានពាន ដែលវាបានបង្កើតអោយមានការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រ​ជាពលរដ្ឋយើង របស់កងទ័ព…

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសាលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម(X16)

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណ​ស្ថាបនិកមគ្គទេសឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ​​ព្រឹទ្ធសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសេនាព័ន្ធ អនុព័ន្ធយោធានៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា ​គណៈធិបតីនិងភ្ញៀវកិត្តិយស អង្គពិធីទាំងមូលនិងជនរួមជាតិជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុង “ពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤” និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16” នាពេលនេះ។   នៅក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍វត្តមានឯកឧត្តម អស់លោក លោកស្រី គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញចូលរួម និងសូមអរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធាប្រចាំកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អបអរសាទរ ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ការអនុវត្តប្រកដដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ

អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ! ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃនាយករងទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះរាជាគណៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតី អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃសុខសន្តិភាព។ ពិធីនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្រ្ត ដែលរំលឹកនូវការបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា និង ការទទួលបានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ។ ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ក្រោមបរិយាកាសសប្បាយរីករាយ និងមោទនភាពជាតិខ្ពស់បំផុត ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ដែលបានចូលរួមអបអរសាទរ ក្នុងពិធីដ៏មហោឡារិកនេះ នៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រដែលជានិមិត្តរូបនៃសុខសន្តិភាព…