សេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ខ្ញុំព្រះករុណាខ្ញុំ សូមបង្គំព្រះតេជព្រះគុណ សមណនិស្សិតជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ គណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និសិ្សតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត ១ម៉ឺននាក់ ថ្ងៃនេះលេងវង់ធំ។ សូមអបអរសាទរ។(សម្ដេចធិបតីនិយាយលេងពីរឿងសក់ស្កូវ អ្នកមានសក់លាប និងអ្នកអត់សក់លាប) ថ្ងៃនេះ យើងក៏រៀបចំពិធី(ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ៥ថ្ងៃក្រោយពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រុមការងារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរៀបចំយុវជនស្ម័គ្រចិត្ត, ក្រុមវិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរួមគ្នា។ ឆ្នាំនេះ (យើង)រៀបចំធំ។ ជាទូទៅ យើងអត់រៀបចំធំ ២ឆ្នាំជាប់គ្នាទេ។ ឆ្នាំទៅ យើងរៀបចំខួបទី ៧០ឆ្នាំ នៃពិធីបុណ្យឯករាជ្យ តែឆ្នាំនេះ គឺខួបទី២០ នៃព្រះរាជពិធីគ្រងបរមរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ហើយក៏ជាការរៀបចំ(ពិធីបុណ្យអុំទូក) ដើម្បីជំរុញវិស័យទេសចរណ៍របស់យើង។ ឆ្នាំនេះ…