សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទិវាសេរីភាពសារព័ត៌មាន និងជួបជុំពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦
ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក មាជិកា រាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ,បងប្អូនអ្នកសារ-ព័ត៌មានទាំងអស់និងជនរួមជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុង ពិធីជួបជុំមហាគ្រួសារជាមួយ អ្នកសារព័ត៌មានកម្ពុជាលើកទី ៦ ឆ្នាំ ២០២៤ ដែលត្រូវបានរៀបចំឡើង ក្នុងពេលដែលកម្ពុជា រួមជាមួយពិភពលោក កំពុងប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានក្នុងពិភពលោក ៣ ឧសភា», ដែលឆ្លៀតក្នុងឱកាសជួបជុំគ្នាដ៏ច្រើនកុះករនេះ, ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានកម្ពុជា និង អ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសារព័ត៌មាន និង សុខទុក្ខអ្នកសារព័ត៌មាន, សម្តេចតេជោ កាលពីនៅជានាយករដ្ឋមន្ត្រី បានចូលរួមក្នុងជំនួបជាមួយនឹងបងប្អូន ហើយបានជួប ៥ លើកហើយ ហើយថ្ងៃនេះ ខ្ញុំមានកិត្តិយស ដើម្បីបន្តនូវកម្មវិធីដ៏ប្រពៃនេះ នូវជំនួបលើកទី ៦ និងសង្ឃឹមថា…