ដកស្រង់សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ
(១) ដើរមើលទីតាំង៣ នៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលកំពុងតែស្ដារ សូមអរគុណបងប្អូនទាំងអស់ដែលបានខំប្រឹងកសាង(ប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញនេះ)។ អម្បាញ់មិញ ខ្ញុំបានសួរមេការថា ធ្លាប់បានធ្វើប្រឡាយដល់ ៧គីឡូម៉ែត្រពីមុនមកទេ? (គាត់ថា) អត់ទេ។ ជាប្រវត្តិសាស្រ្តហើយ ដែលបានចូលរួមធ្វើ។ តាមពិត ថ្ងៃនេះ បានដើរមើលទីតាំង ៣កន្លែងជាផ្នែកនៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលយើងស្ដារ។ ពីដើមអាណត្តិ ខ្ញុំបានសម្រេចដាក់ធ្វើគម្រោងធំមួយដែលប្រើប្រាស់ថវិកាជាង ៤០០លាន(ដុល្លារ) បើប្រៀបធៀបទៅ ធំជាងគម្រោងដែលធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដោយសារការចាំបាច់។ តាំងពីដើមទីមក គម្រោងនេះអនុវត្តក្នុង(រយៈពេល) ៨ខែ។ យើងធ្វើដោយសំរេចបានជោគជ័យច្រើន។ កន្លែងនេះ ចាប់ផ្ដើមពីត្រឹមតែខែកុម្ភៈមក។ អញ្ចឹងត្រឹមតែ ៦ខែទេ … យើងធ្វើបានលឿន។សូមអរគុណក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាក្រុមការងារពាក់ព័ន្ធ មានទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដោះស្រាយផលប៉ះពាល់និងចរចារៀបចំគម្រោងថវិកា។ អាជ្ញាធរខេត្ត មានខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលបានចូលរួម។ មិនមានជម្រើសផ្សេងទេ។ បើអត់ចូលរួម អត់ធ្វើឱ្យ។ លិចដដែល។ អញ្ចឹងគឺបានចូលរួមសហការគ្នាដោះស្រាយបញ្ហានេះ។ (២)…