សេចក្ដីអធិប្បាយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង
(១) ទឹកធំឆ្នាំ២០២៦ ធ្វើឲ្យប៉ះពាល់ ៧ខេត្ត/ក្រុង និងប្រជាជន ១២ម៉ឺនគ្រួសារ ឯកឧត្តម លោកជំទាវ គណៈអធិបតី ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយតាមបណ្តាឃុំ ស្រុក ខេត្តទាំងអស់ ដែលមានវត្តមាននៅទីនេះ លោកអ៊ំពូមីង បងប្អូន ដែលអញ្ជើញមកពី ១១ស្រុក នៅក្នុងចំណោម ១៤ស្រុក/ក្រុងនៃខេត្តបាត់ដំបង ជាងមួយម៉ឺនគ្រួសារ។ ជាដំបូង សូមអរគុណណាស់ចំពោះការរៀបចំសម្រួលនៅក្នុងការរៀបចំកម្មវិធីថ្ងៃនេះ ក៏ដូចជាការដឹកជញ្ជូនប្រ ជាពលរដ្ឋនៅខេត្តបាត់ដំបងយើង។ នៅទូទាំងប្រទេសឆ្នាំនេះ យើងមានទឹកជំនន់ (ដែល)មានបញ្ហាពីរ៖ ទឹកភ្លៀងនិងទឹកទន្លេ ឡើងពេលជាមួយគ្នា។ ទឹកធំធ្វើឲ្យប៉ះពាល់ ៧ខេត្តក្រុង។ ក្នុងនោះមានដូច ១២ម៉ឺនគ្រួសារ ដែលប៉ះពាល់។ ថ្ងៃនេះ នៅខេត្តបាត់ដំបង មានវត្តមាននៅទីនេះមួយម៉ឺនគ្រួសារ។ អ្នកពាក់ព័ន្ធច្រើនជាងគេនៅខេត្តបាត់ដំបងមានជាង ៦ម៉ឺនគ្រួសារក្នុងចំណោម ១២ម៉ឺនគ្រួសារ(ដែលរងការប៉ះពាល់)ឬជាង ៥០ភាគរយ ដែលប៉ះពាល់នៅខេត្តបាត់ដំបង។ (២) គ្រប់ពេលមានការលំបាក រាជរដ្ឋាភិបាលមិនចោលប្រជាពលរដ្ឋទេ សូមអរគុណលោកអ៊ំពូមីង ដែលបានសរសើរថាស្អាតហើយក្មេងទៀត ពេលខ្ញុំចូលមក។…

