ការដកស្រង់សេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤
(១) រក្សា/ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងធានាគុណភាពនិងភាពជឿជាក់នៃមុខទំនិញ រក្សានិងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ជាអភិក្រមដែលយើងត្រូវព្យាយាមនិងអនុវត្តឱ្យបានគ្រប់ពេលវេលា។ ពាក្យនេះស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ។ ទី១ ការរក្សាទីផ្សារ។ វាមិនមែនយើងចូលទៅធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសមួយ គេទិញ(របស់)យើងរាល់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សាប្រេន។ នេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់។ (ទី២)ទីផ្សារដែលបើកហើយ គឺព្យាយាមថែរក្សា ធានាគុណភាពទំនិញ និងផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ (ពេល)មិនទាន់បានទីផ្សារ មិនអីទេ។ តែបានហើយ បាត់ទៅវិញ វាមានបច្ច័យអាក្រក់។ មិនត្រឹមតែបាត់លទ្ធភាពនាំចេញ រកចំណូលបន្ថែមនោះទេ ប៉ុន្តែបើសិនជាបាត់ដោយសារយើងថែរក្សាគុណភាព(មិនបាន)និងបាត់ដោយជឿជាក់មិនបាន ជាកត្តាធំណាស់ដែលអាចនឹងជះឥទ្ធិពល(មិនល្អ) … បើបាត់ដោយសារកត្តាអ្នកទិញ វាជារឿងមួយ ប៉ុន្តែយ៉ាងណាកុំឱ្យបាត់ដោយសារកត្តាអ្នកលក់ … (២) បង្កើនបរិមាណផលិតផល, បង្កើនមុខទំនិញនាំចេញ និងធ្វើពិពិធកម្មពង្រីកទីផ្សារថ្មី បើថែរក្សាបានវាជួយទៅដល់ការពង្រឹង។ ពង្រឹងបានន័យថា (ទី១)បង្កើនបរិមាណនៃការនាំចេញនូវផលិតផលនីមួយៗនៅផ្សារហ្នឹង។ ទី២ បង្កើនមុខទំនិញដែលនាំចេញ។ បានន័យថា ទ្វារយើងបើកហើយៗ ជាទូទៅ មិនដែលបើកម្ដងឱ្យ ១០០ភាគរយទេ។ គេឱ្យបើកជាជំហាន។ ពេលដែលយើងថែរក្សាបាននូវគុណភាព នូវផលិតផល នូវភាពជឿទុកចិត្តទៅលើផលិតផលកម្ពុជា យើងផ្ដល់ឱកាសទៅដល់ការពង្រីកបន្ថែម ជាពិសេសផលិតផលមួយចំនួន ព្រោះប្រទេសជាច្រើន…