សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ សមណសិស្សជ័យលាភីនិទ្ទេស A ជាទីគោរព ជាទីសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាសមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សានានាមាតា បិតា អាណាព្យាបាល និងក្មួយៗបេក្ខជននិទ្ទេស A ទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សទទួលបាននិទ្ទេស A ទាំង ២ ២២៥ នាក់។ នេះគឺជាលើកទី១០ បើគិតចាប់ពីពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៣ ក្រោមពាក្យស្លោក “អ្នកចេះគឺជាប់”។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតសមត្ថភាពក្មួយៗប្រឡងជាប់គ្រប់និទ្ទេសកាន់តែកើន ថ្ងៃនេះ ខុសពីឆ្នាំមុនៗ ដែលយើងរៀបចំ(សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ (ឆ្នាំនេះ) ដោយសារចំនួនអ្នកទទួលបាននិទ្ទេសA កើនឡើង មិនអាចរៀបនៅទីនោះបាន។ ឆ្នាំទៅ​ យើងមានតែជាង ១ ៦០០នាក់ទេ។ ឆ្នាំនេះ…