សុន្ទរកថានិងសង្កថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក ដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។ [ផ្ដើមសេចក្ដីអធិប្បាយ១] ជិតមួយសប្ដាហ៍ហើយ ខ្ញុំឃើញកក្រើកហ្វេសប៊ុកពីការចូលរួមត្រៀមលក្ខណៈព្យុហយាត្រា។ ឃើញតាម TikTok តាមហ្វេសប៊ុកជាច្រើន។ ប៉ុន្តែ អ្វីដែលជាការកត់សំគាល់ គឺឃើញមានការចូលរួមគាំទ្រទៅដល់កងយោធពលខេមរភូមិន្ទ ការគាំទ្រទៅដល់យោធិន ពីសំណាក់មហាជន ជាពិសេសយុវជន។ នេះគឺជាមោទនភាពដែលយើងបានឃើញនូវការទទួលស្គាល់នូវគុណូបការៈ និងតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។ [ចប់សេចក្ដីអធិប្បាយ១] បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការ   កងពលតូចលេខ៧០ ខ្ញុំសូមអបអរសាទរចំពោះ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ កងទ័ពជើងគោក ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទិវាសេរីភាពសារព័ត៌មាន និងជួបជុំពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦

ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក មាជិកា រាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ,បងប្អូនអ្នកសារ-ព័ត៌មានទាំងអស់និងជនរួមជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុង ពិធីជួបជុំមហាគ្រួសារជាមួយ   អ្នកសារព័ត៌មានកម្ពុជាលើកទី ៦ ឆ្នាំ ២០២៤  ដែលត្រូវបានរៀបចំឡើង ក្នុងពេលដែលកម្ពុជា រួមជាមួយពិភពលោក កំពុងប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានក្នុងពិភពលោក ៣ ឧសភា»,  ដែលឆ្លៀតក្នុងឱកាសជួបជុំគ្នាដ៏ច្រើនកុះករនេះ,  ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានកម្ពុជា និង អ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសារព័ត៌មាន និង សុខទុក្ខអ្នកសារព័ត៌មាន,  សម្តេចតេជោ កាលពីនៅជានាយករដ្ឋមន្ត្រី បានចូលរួមក្នុងជំនួបជាមួយនឹងបងប្អូន ហើយបានជួប ៥ លើកហើយ ហើយថ្ងៃនេះ ខ្ញុំមានកិត្តិយស ដើម្បីបន្តនូវកម្មវិធីដ៏ប្រពៃនេះ នូវជំនួបលើកទី ៦ និងសង្ឃឹមថា​…