សុន្ទរកថានិងការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ
ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតី ក្នុងពិធី«បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សខេត្តកំពង់ធំ» ដ៏អធិកអធមនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនា– បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, ពូ, មីង, បងប្អូន ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីទាំងអស់ ដែលមានវត្តមាននាពេលនេះ។ ទន្ទឹមនេះ កម្មវិធីរបស់យើងបានប្រារព្ធឡើង ក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាពិសេសការឯកភាពជាតិក្នុងរយៈពេល ៥០០ឆ្នាំ។ ខ្ញុំសូមអរគុណណាស់ចំពោះ ហើយក៏សូមអបអរសាទរចំពោះគម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ដែលពិតជាមានភាពស័ក្តិសម និងមានមុខងារគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់ នៃការងាររបស់ក្រុមការងារគណបក្សខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] តាមពិត តាំងពីការគូសវាសដំបូងឡើយ ឯកឧត្តម វង្សី…