សារសំឡេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមមធ្យោបាយ និងសម្ភារអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
ជូនចំពោះឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ថ្នាក់ជាតិ,អភិបាលរាជធានី ខេត្ត និងបណ្តាលកងកម្លាំងប្រដាប់អាវុធ, ដោយសារទឹកជំនន់បានកើតឡើងនៅក្នុងប្រទេសរបស់យើង ហើយមានប៉ះពាល់ទៅដល់បណ្តាលខេត្តមួយចំនួន ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទាំងអស់ ក្តាប់និងតាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ធ្វើឱ្យមានប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេស សូមយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងដំណាក់កាលនេះ។ ត្រូវត្រៀមរៀបចំកម្លាំង មធ្យោបាយសម្ភារដើម្បីការសង្គ្រោះបានទៅដល់ប្រជាពលរដ្ឋ។ ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់នៅក្នុងតំបន់ជាបណ្តារាជធានី ខេត្ត ខ្ញុំសូមឱ្យឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់ និងសហការជាមួយអភិបាលរាជធានីខេត្ត ត្រៀមមធ្យោបាយធ្វើអន្តរាគមន៍ សង្គ្រោះបន្ថែមនៅក្នុងករណីដែលរាជធានីខេត្ត ត្រូវការ។ ដូចគ្នាដែរ សូមឯកឧត្តម អគ្គមេបញ្ជាការ អគ្គស្នងការ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស ត្រៀមមធ្យោបាយ ត្រៀមកម្លាំង និងសម្ភារចាំបាច់នៅក្នុងការត្រៀមអន្តរាគមន៍សង្គ្រោះទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ដោយសារទឹកជំនន់។ ជាមួយគ្នានេះ សូមឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រៀមស្បៀង…