សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ”
[សេចក្ដីអធិប្បាយ១] អម្បាញ់មិញ ជួបជាមួយនឹងឯកឧត្តមឯកអគ្គរាជទូត(ជប៉ុន ខ្ញុំបាននិយាយ)ថា (១) តាំងពីខ្ញុំទទួលតួនាទីជានាយករដ្ឋមន្រ្តី យើង(បាន)ជួបគ្នា ៧ដងហើយ។ ជាមួយជប៉ុន យើងបានសម្ពោធសមិទ្ធផលច្រើន ហើយនៅទីនេះ ៣ដង ក្រៅពីនោះមានសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ស្ថានីយពិពិធកម្មទឹកស្អាត និងមន្ទីរវះកាត់នៅខេត្តសៀមរាប។ នេះបង្ហាញពីសមិទ្ធផលជាច្រើន ដែលរដ្ឋាភិបាលជប៉ុននិង(រាជរដ្ឋាភិបាល)កម្ពុជាបានធ្វើរួមគ្នា ជាពិសេសក៏សូមអរគុណទៅដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការកសាងសមិទ្ធផលបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់យើង។ នៅទីនេះ ក៏ជាលើកទី៣ ដែលខ្ញុំបានជួបជាមួយនឹងបងប្អូនមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជួប ៣ដង និង៣រដូវ។ ជួបលើកទី១ រដូវរងា, ជួបលើកទី២ ខែចេត្រ។ ខ្ញុំចាំ(ពេលហ្នឹង)ក្ដៅខ្លាំង។ ដល់ជួបលើកទី៣ ខែវស្សា គឺមានភ្លៀង។ ព្រឹកមិញ មកតាមផ្លូវ ក្រុមជំនួយការប្រាប់មកថា “បងអើយ! ភ្លៀងអត់រាំងទេ។ ឧតុនិយមប្រាប់ថា មិនថយទេ។ (ពួកគាត់)ថតរូប(បង្ហាញថា)ខ្យល់កំពុងតែប៉ើង(របស់របរ)។ ថាឥឡូវធ្វើម៉េច? ឱ្យយោបល់ថា មក(ដល់) គ្រាន់តែខ្ញុំរត់ឡើងវេទិកា បើកប្រកាសហើយចុះទៅវិញ។ ខ្ញុំអត់ឆ្លើយអ្វីទាំងអស់។ ខ្ញុំមិនជឿថាទេវតាឯណាដាច់មេត្តាដល់ថ្នាក់ហ្នឹងទេ។ ទម្លាប់របស់ខ្ញុំជាង ១០…