សារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល
ផ្ញើជូន ជនរួមជាតិទាំងអស់ជាទីមេត្រី ជាពិសេសជូនដល់បងប្អូនជនរួមជាតិខ្មែរដែលកំពុងមានវត្ដមាននៅអ៊ីស្រាអែល ដែលភាគច្រើនជានិស្សិតដែលកំពុងសិក្សានៅទីនោះ ក៏ដូចជាក្រុមគ្រួសារនៅប្រទេសកម្ពុជាបានជ្រាប នៅថ្ងៃទី៧ ខែតុលា ២០២៣ នេះ គឺមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់កាហ្សា ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើនរយនាក់ ទាំងសងខាង។ បច្ចុប្បន្នយើងមានប្រជាពលរដ្ឋរបស់យើងខ្មែរជាង ៤៥០ នាក់ ដែលកំពុងរស់នៅទីនោះ ភាគច្រើនជានិស្សិតកំពុងតែសិក្សា។ កិច្ចការងារនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់តាំងពីស្ថានភាពដែលផ្ទុះមក ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការបរទេស រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នសន្ដិសុខរបស់យើង ធ្វើការទាក់ទងជាប់ជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ដើម្បីខិតខំធ្វើយ៉ាងណាខិតខំជួយប្រជាពលរដ្ឋយើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះឲ្យបានល្អ ដើម្បីថែរក្សានូវសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់។ កិច្ចការងារនេះ គឺយើងបានតាមដានជាប់ជាប្រចាំ និងសម្របសម្រួល ហើយខ្ញុំផ្ទាល់ក៏បានទាក់ទងផ្ទាល់ជាមួយប្អូនៗជានិស្សិតដែលកំពុងនៅទីនោះមួយចំនួន ហើយក៏ដូចជាឯកឧត្តមរដ្ឋមន្ដ្រីការបរទេស ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម និងស្ថាប័នចារកិច្ចរបស់យើងក៏បានធ្វើការជាមួយអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយនិស្សិតយើង និងបងប្អូន ដែលកំពុងរស់នៅទីនោះ។ អញ្ចឹង ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងដែលមានវត្ដមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗ ក្មួយៗ ជានិស្សិត ដែលកំពុងរៀននៅទីនោះ សូមព្យាយាមរក្សានូវសុវត្ថិភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្ដតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពច្របូកច្របល់ អញ្ចឹងត្រូវធ្វើយ៉ាងណាព្យាយាមខិតខំនៅក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងទីតាំងសុវត្ថិភាព និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ រាជរដ្ឋាភិបាលនឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចការងារនេះ ហើយខិតខំឲ្យអស់លទ្ធភាព និងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង…