សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍លោកគ្រូ អ្នកគ្រូ[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] សូមស្វាគមន៍ ហើយអរគុណ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ដែលបានអញ្ជើញមកពីតាមបណ្ដាស្រុកផ្សេងៗ មានពីស្រុកកែវសីមា សែនមនោរម្យ អូរាំង ចំពោះការចូលរួមអបអរសា​ទរនៅថ្ងៃនេះ។ សូម្បីតែទេវតាក៏សប្បាយចិត្តជាមួយយើងដែរ។ ឮសូរប៉ុន្មានថ្ងៃមុន មានភ្លៀង (តែថ្ងៃនេះបើកថ្ងៃ ) អបអរសាទរសមិទ្ធផលថ្មីទាំងបីរបស់ខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋយើង។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ,  ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់​សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្តដោយក្រសួងធនធានទឹក និង ឧតុនិយម ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ប្រពៃទាំងនេះ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋយើងក្នុងខេត្តមណ្ឌលគិរី និង ដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។…

(Fresh News) បកប្រែក្រៅផ្លូវការជាភាសាខ្មែរ សុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ

ជាបឋម ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) នាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលបានភ្ជាប់ពិភពលោកក្នុងវិបុលភាពតាមរយៈការតភ្ជាប់ដ៏ស្វាហាប់ទាំងផ្នែកទន់ និងផ្នែករឹង។ ជាការពិតណាស់ ពិភពលោកមិនបានឃើញគំនិតផ្តួចផ្តើមជាសកលដ៏អស្ចារ្យបែបនេះក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកម្ល៉េះ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស, កំណើនសេដ្ឋកិច្ច, សមាហរណកម្មតំបន់ និងសកលលោក, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញនូវទំនួលខុសត្រូវដ៏ធំនេះ និងអនុវត្តភាពជាអ្នកដឹកនាំជាសកល។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! អស់មួយទស្សវត្សរ៍កន្លងមកនេះ បច្ចេកវិទ្យាឌីជីថលបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចពិភពលោក និងសង្គមឱ្យកាន់តែទូលំទូលាយ ដែលនាំឱ្យយើងកាន់តែជិតស្និទ្ធ និងមានភាពពឹងផ្អែកលើគ្នាទៅវិញទៅមក។ ជាមួយនឹងឌីជីថលូបនីយកម្ម ការទទួលបានសន្ទុះក្នុងសកម្មភាពសេដ្ឋកិច្ចផ្សេងៗគ្រប់វិសាលភាព សេដ្ឋកិច្ចឌីជីថលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចឌីជីថលសកលមានតម្លៃ ១៤,៥ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២០,៨ ទ្រីលានដុល្លារនៅឆ្នាំ ២០២៥។ ប្រទេសជាច្រើន រួមទាំងប្រទេសនៃបណ្តាញក្រវាត់ និងផ្លូវ កំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ។ សេដ្ឋកិច្ចឌីជីថល ផ្តល់នូវឱកាសពិសេសមួយ…