សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក្នុងពិធី​ “ទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)”

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការ អនុវត្តមុខងារសេសសល់របស់អ.វ.ត.ក.ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីឯកឧត្តម  មីហ្គែល ឌឺ សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ចូហ្សេប  សូអើរ (Joseph SCHEUER)  អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាឯកឧត្តម ឃ្នុត រ៉ូសែនហ៊ក (Knut ROSANDHAUG) អ្នកសម្របសម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក.ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ជាទីគោរពរាប់អាន! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សជាអនេក ដែលបានមកចូលរួម និង ថ្លែងសុន្ទរកថា ក្នុងពិធី “ទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការ គណៈរដ្ឋមន្ត្រី និង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់ការអប់រំផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែល…

សុន្ទរកថាគន្លឹះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទ “អនាគតកម្ពុជា ដោយគ្មានអំពើប្រ ល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព”

លោកជំទាវ Alice Wairimu Nderitu, អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍;លោកជំទាវ Dr. Beth Van Schaack, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទទួលបន្ទុក​​យុត្តិធម៌ឧក្រិដ្ឋកម្មសកល;ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជា​មានសេចក្តីសោមនស្សជាអនេក​ ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការ​ការពារ និង ការ​ឆ្លើយតប តាមរយៈការអប់រំ និង ការថែទាំសុខភាព” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរ´ភូមិន្ទ និង មជ្ឈមណ្ឌលឯកសារកម្ពុជា។​ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិត​ផ្តួចផ្តើមដ៏ថ្លៃថ្លា​នេះ ដើម្បីលើកកម្ពស់ការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ វត្តមានរបស់យើងនៅថ្ងៃនេះ គឺជាការបង្ហាញពីការទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់​ អ.វ.ត.ក. ដែល​បានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និង អ្នករស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍។ សាលាក្តី​កូនកាត់មួយនេះ បានឆ្លុះបញ្ចាំងពីភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា​ ក្នុងការ-ប្រឈមមុខនឹងអតីតកាលដ៏សែន​លំបាក ដោយមានការគាំទ្រ​ពីប្រទេសជា​មិត្ត ក្នុង​ក្របខណ្ឌនៃអង្គការសហប្រជាជាតិ។ យើង​ខ្ញុំសូម​យក​ឱកាស​នេះ ​ថ្លែងអំណរគុណ​ចំពោះការគាំទ្រ, ទាំងបច្ចេកទេស និង ​ហិរញ្ញវត្ថុ,…