សុរន្ទកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីដូចគ្នានេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។ កាលនោះ យើងបញ្ចប់(ចែកបណ្ណកម្មសិទ្ធីដីធ្លីជូនប្រជាពលរដ្ឋ) ហើយថ្ងៃនេះនៅខេត្តកណ្ដាល។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត​កណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លី ក្រោយពីការទន្ទឹង រង់ចាំអស់ជាច្រើនឆ្នាំ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ២] អម្បាញ់មិញ សួរពូ(ម្នាក់) បានបណ្ណហើយយកទៅណា។ ប្រើក្នុងគ្រួសារ ឬទុកឱ្យកូន? ឥឡូវយើងផ្ទេរដីធ្លីឱ្យកូន មិនមានជាប់ពន្ធទេ។ (គាត់ថា)ទុកសិនហើយ។ ទុកសម្រាប់តាយាយសិន។ កូនកុំទាន់អាល។ [ចប់សេចក្ដីអធិប្បាយ២] កម្មសិទ្ធិស្របច្បាប់លើដីធ្លីគឺជា «មូលដ្ឋាននៃជីវិត»…

សារសម្លេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការរៀបចំការឧបត្ថម្ភគាំទ្រ ការបញ្ជូនស្បៀង និងសំភារៈ ទៅអោយទ័ពជួរមុខ

ជូនឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាតិ និងក្រោមជាតិទាំងអស់! ជាដំបូង ខ្ញុំសូមអរគុណចំពោះស្មារតីរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រ ជួយសំរួលដល់ប្រជាពលរដ្ឋជាជនភៀសខ្លួនដែលរងគ្រោះដោយសង្គ្រាម ក៏ដូចជាកងទ័ពរបស់យើងដែលពលីនិងរបួស ក៏ដូចជាប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃទ្រង់ទ្រាយធំ។ នៅក្នុងដំណាក់កាលនៃការឈប់បាញ់ មកដល់ម៉ោងនេះ មិនទាន់មានស្ថិរភាពនៅឡើយទេ។ ស្ថានភាពនៅផុយស្រួយបំផុត។ ខ្ញុំមិនហាមឃាត់ទេ ចំពោះការចង់ជួយឧបត្ថម្ភគាំទ្រដល់កងទ័ព ដូចជាការបញ្ជូនស្បៀងនិងសំភារៈ ទៅអោយទ័ពជួរមុខ ប៉ុន្តែ (១) សូមកុំរៀបចំតាមរបៀបដូចពេលយើងមានសន្តិភាព។ មិនគួរអោយមានគណៈប្រតិភូទៅទេ។ ទោះបីជានៅក្រោយក្តី ឬទៅមិនដល់ជួរមុខក្តី។ ទី១៖ សូមហាមដាច់ខាតមិនអោយទៅដល់ជួរមុខទេ។ ថ្នាក់ដឹកនាំយើងបានហាមហើយ។ យើងបានដាក់បទបញ្ជាហើយ។ វានាំអោយមានភាពច្របូកច្របល់ និងហានិភ័យ។ ទី២៖ ការនេះពាក់ព័ន្ធនឹងការលាក់ការកងទ័ពរបស់យើង។ (២) ចំណុចមួយទៀត (សង្កេតឃើញថាក្នុង)ការបញ្ជូនស្បៀង ថ្នាក់ដឹកនាំជាតិនិងខេត្តខ្លះ តែងចង់ទៅសួរសុខទុក្ខបងប្អូននៅជួរមុ​ខ ទោះបីជាមានការរៀបចំនៅខាងក្រោយ ឬនៅខេត្តក៏ដោយ។ ខ្ញុំសូមថា បើអាច មិនគួរទៅជាគណៈប្រតិភូនៅពេលនេះទេ។ (ស្ថានការណ៍អមិត្ត)មិនទាន់ចប់ទេ។ បើសិនជាយើងទៅ គឺអាចតម្រូវអោយមេបញ្ជាការជួរមុខចុះមកទទួល។ ឧទាហរណ៍ ឯកឧត្តម នាក់ វង្ស មកទទួល ជាដើម។ លក្ខខណ្ឌនេះ មានបញ្ហាពីរ។ បញ្ហាទី១ គឺអាចសុវត្ថិភាពរបស់គាត់។ ចុងក្រោ​យនេះ…