ការដកស្រង់សេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤

(១) រក្សា/ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងធានាគុណភាពនិងភាពជឿជាក់នៃមុខទំនិញ រក្សានិងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ជាអភិក្រមដែលយើងត្រូវព្យាយាមនិងអនុវត្ត​ឱ្យបានគ្រប់ពេលវេលា។ ពាក្យនេះស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ។ ទី១ ការរក្សាទីផ្សារ។ វាមិនមែនយើងចូលទៅធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសមួយ គេទិញ(របស់)យើងរាល់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សាប្រេន។ នេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់។ (ទី២)ទីផ្សារដែលបើកហើយ គឺព្យាយាមថែរក្សា ធានាគុណភាពទំនិញ និងផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ (ពេល)មិនទាន់បានទីផ្សារ មិនអីទេ។ តែបានហើយ បាត់ទៅវិញ វាមានបច្ច័យអាក្រក់​។ មិនត្រឹមតែបាត់លទ្ធភាពនាំចេញ រកចំណូលបន្ថែមនោះទេ ប៉ុន្តែបើសិនជាបាត់ដោយសារយើងថែរក្សាគុណភាព(មិនបាន)និងបាត់ដោយជឿជាក់មិនបាន ជាកត្តាធំណាស់ដែលអាចនឹងជះឥទ្ធិពល(មិនល្អ) … បើបាត់ដោយសារកត្តាអ្នកទិញ វាជារឿងមួយ ប៉ុន្តែយ៉ាងណាកុំឱ្យបាត់ដោយសារកត្តាអ្នកលក់ … (២) បង្កើនបរិមាណផលិតផល, បង្កើនមុខទំនិញនាំចេញ និងធ្វើពិពិធកម្មពង្រីកទីផ្សារថ្មី បើថែរក្សាបានវាជួយទៅដល់ការពង្រឹង។ ពង្រឹងបានន័យថា (ទី១)បង្កើនបរិមាណនៃការនាំចេញនូវផលិត​ផលនីមួយៗនៅផ្សារហ្នឹង។ ទី២ បង្កើនមុខទំនិញដែលនាំចេញ។ បានន័យថា ទ្វារយើងបើកហើយៗ ជាទូទៅ មិនដែលបើកម្ដងឱ្យ​ ១០០ភាគរយទេ។ គេឱ្យបើកជាជំហាន។ ពេលដែលយើងថែរក្សាបាននូវគុណភាព នូវផលិតផល នូវភាពជឿទុកចិត្តទៅលើផលិតផលកម្ពុជា យើងផ្ដល់ឱកាសទៅដល់ការពង្រីកបន្ថែម ជាពិ​សេសផលិតផលមួយចំនួន ព្រោះប្រទេសជាច្រើន…

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “រួមកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ »

ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាលើកទី ១ នៅក្នុង ពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន នាថ្ងៃនេះ។ ខ្ញុំសូមអបអរសាទរចំពោះការប្រារព្ធខួបលើកទី ២០ នៃការរៀបចំពិព័រណ៍ចិន-អាស៊ាន និងខួបលើកទី ១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួម យ៉ាងពិតប្រាកដ។ យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាច្រើនទៀត។…

ខ្លឹមសារសង្ខេប សុន្ទរកថាពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២៣

ខាងក្រោម ជាសេចក្តីសង្ខេបចំណុចសំខាន់ៗ នៃសុន្ទរកថា៖ ទី១. សម្តេចមហាបវរធិបតី បានលើកឡើងអំពីបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ក្នុងស្មារតីនេះ, កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃ នយោបាយឈ្នះឈ្នះប៉ុណ្ណោះ ។ ទី២. សម្តេចមហាបវរធិបតី បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន, និងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។ ការជំរុញពាណិជ្ជកម្មទៅវិញទៅមក, ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP) ព្រមទាំងការផ្សាភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។ ទី៣. សម្តេចមហាបវរធិបតី បានបង្ហាញអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន, ជាពិសេស តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន។ សម្តេចមហាបវរធិបតី បានសម្តែងជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនិន្នាការពហុភាគីនិយម, សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់,…