សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតសុខាភិបាលលើកទី៤៣ «សមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិឌ្ឍន៍;ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គសន្និបាតទំាងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ » ។   អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល នាឱកាសនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និង កំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ តាមរយៈ ការជួបជុំពិភាក្សា ពិនិត្យ និង ផ្លាស់ប្ដូរយោបល់តាមជំនាញ និង បទពិសោធន៍រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមសាស្រ្តាចារ្យ  ឈាង រ៉ា…

សេចក្តីដកស្រង់ប្រសាសន៍ជាសង្កថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យជាតិតេជោសន្តិភាព

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា សភា សមាជិក សមាជិការាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីស្រលាញ់រាប់អានបងប្អូនខាងបុគ្គលិក គ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលមានវត្តមាននៅទីនេះ (១) មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ​ ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ “តេជោសន្ដិភាព” ដែលជាគម្រោងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល និងជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នេះបានជោគជ័យ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ តេជោសន្ដិភាព គឺជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានរហូតទៅដល់ជិតមួយម៉ឺនគ្រែ ហើយមានបំពាក់គ្រឿងបរិក្ខារទំនើបកម្រិតស្ដង់ដាអន្តរជាតិ​។ អម្បាញ់មិញ (ពេល)ចូលមក ក៏បានឃើញនៅក្នុងបដា មានដាក់រូបមួយចំនួនទាក់ទងនឹងការបំពាក់។ យើងមិនទាន់បំពាក់ពេញទាំងអស់ទេ។ យើងដើរជាជំហានៗ។ ការរៀបចំបើកនេះគឺក្នុងគោលដៅដើម្បីផ្ដ​ល់សេវាជូនប្រជាពលរដ្ឋយើងឲ្យបានកាន់តែល្អ។ សមិទ្ធផលថ្ងៃនេះ នឹងចូលរួមពង្រឹងគុណភាពនិងវិសាលភាពនៃការផ្ដល់សេវាសុខាភិបាល ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាព សុខុមាលភាពសាធារណៈស្របតាមពាក្យស្លោក “មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាព” ផងដែរ។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ…