សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ Southeast Asia

ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះតេជគុណ សាមណៈ ​​និងស្សិតជ័យលាភីគ្រប់គ្រព្រះអង្គ ជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ​សៅអ៊ីសថ៍អេសៀ និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្ត្រាចារ្យ​​ បុគ្គលិកសិក្សា និស្សិតជ័យលាភីនិងតំណាងក្រុមគ្រួសារនិស្សិត ទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូនប្អូនៗ ក្មួយៗនិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ (នារី ៨៩១ នាក់ ស្មើនឹង ៥៨,៧%) នៃ​សាកលវិទ្យាល័យសៅស៍-អ៊ីសថ៍អេយសៀ នាពេលនេះ ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) សៀមរាបមានសក្ដានុពលច្រើន តែទេសចរអាចជំរុញកំណើន ភ្ជាប់ឱកាសនិងវិស័យផ្សេងៗ នេះជាលើកទី២ ដែលខ្ញុំបានមកជួបនិស្សិតនៅ សាកលវិទ្យាល័យ Southeast Asia ក្រោយពីបានជួបសំណេះសំ​ណាលកាលពីខែឧសភា២០២៣។ បើជាមួយឯកឧ្តតម សៀន សុវណ្ណា យើងបានជួបគ្នាក្នុងឱកាសចែកសញ្ញាបត្រ​៤ដងហើយ។…

ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ

(១) អរគុណអង្គការ CCF និង PSE បានជួយដល់ប្រជាជនជាង ២០ឆ្នាំមកហើយ និយាយរួម ថ្ងៃនេះតោងគេមកទេ។ ទី១ សូមអរគុណចំពោះ Scott Neeson ដែលរៀបរាប់អំពីការវិវត្តនៃអង្គការ CCF ក្នុងរយៈពេល ២០ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០០៤។ យើងបានជួបគ្នា ១០ឆ្នាំហើយ ដែលខ្ញុំចាំ។ ដំបូងគឺឆ្នាំ២០១៤។ អម្បាញ់មិញ សួរទៅ ក្មួយៗខ្លះមិនទាន់កើតផង។ អញ្ចឹងបានន័យថាសមាជិកថ្មី។ មើលប៉ុន្មាននាក់កើតក្រោយឆ្នាំ ២០១៤? មានមួយចំនួន។ កាលហ្នឹងមិនដឹងនៅណា។ នៅលេងនៅលើមេឃនៅឡើយមិនទាន់ចុះ។ ជួបលោកតាលោកយាយនៅទីនេះច្រើន។ ថ្ងៃនេះ ក៏មានវត្តមានរបស់លោកស្រី Marie-France des Pallière ដែលមកពីខាងអង្គការ PSE ហើយក៏សូមអរគុណផងដែរ ដែលបានធ្វើសកម្មភាព ២៨ឆ្នាំហើយជួយទៅដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ អញ្ចឹង ទាំង CCF ទាំង PSE ថ្ងៃនេះក៏បានមកជួបគ្នា។ តាមពិត ដូចគ្រួសាររបស់ខ្ញុំបានលើកអញ្ចឹង គឺខួបនៅថ្ងៃទី២០ ឯណោះ។ តាមពិត ចង់ធ្វើនៅថ្ងៃទី២០ ប៉ុន្តែដល់ថ្ងៃទី២០នេះ…