សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦ គីឡូម៉ែត្រ

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;លោក សុង ហៃលាង (Song Hailiang) ប្រធានក្រុមហ៊ុន China Conmmunications Contruction Company (CCCC) និង China Communications Construction Group (CCCG);គណៈធិបតី ភ្ញៀវកិត្តិយស ដៃគូវិនិយោគ និងអង្គពិធីទាំងមូលជាទីមេត្រី! [ចាប់ផ្តើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលត្រឡប់មកក្នុងខេត្តតាកែវក្នុងកម្មវិធីជាប្រវត្តិសាស្ត្រមួយនេះ«បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២»។ ខានមកមកតាកែវមួយរយៈ អ្វីដែលសំខាន់គឺមានភាពប្រែប្រួលតែខ្ញុំទេ។ អាយុច្រើន និងសក់ស។ អ្វីដែលមិនប្រែប្រួលគឺភាពរួស​រាយរាក់ទាក់ និងភាពកក់ក្ដៅរបស់អ្នកតាកែវ។ ទោះបីជាសក់ខ្ញុំស ក៏អត់មានអ្នកហៅខ្ញុំតា ហៅត្រឹមអ៊ំ។ អ៊ំស្រីម្នាក់ជូនពរខ្ញុំអោយបានអាយុ១២០។ ខ្ញុំសូមជូនពរទាំងអស់គ្នាអោយរស់បានអាយុដល់១២០។ មានប្អូនប្រុសម្នាក់ស្នើសុំខ្ញុំ(នូវអ្វី)ដែលខ្ញុំមិនអាចអោយបាន គឺជូនពរគាត់អោយបានកូនមួយទៀត។ ខ្ញុំថាសុំខុសមនុស្សហើយ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាលើកទី១ ជាមួយគណៈកម្មាធិការកណ្ដាល នៃគណៈកម្មាធិការសាខារាជធានីខេត្ត មន្រ្តីប្រតិបត្តិទីស្នាក់ការកណ្ដាលកាកបាទក្រហម។ ជាពិសេស ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីខេត្ត ចំនួន ៤៧៤២ នាក់ ដែលត្រូវបំពាក់កន្សែងនៅថ្ងៃនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំខ្ញុំ សូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលតែងតែព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ អរគុណចំពោះឯកឧត្តម ទិត ចំណាន ចំពោះសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា ដែលបានជម្រាបជូនអង្គពិធីទាំងមូល ជាពិសេស…