សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ ៨អង្គ
សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំសម្ដេចព្រះពោធិវង្ស កត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ,ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល,គណៈធិបតី ភ្ញៀវកិត្តិយស សីលវន្តសីលវតី លោក/អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ ជាទីស្រលាញរាប់អាន ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានក្តីសោមនស្ស ប្រកបដោយសទ្ធាជ្រះថ្លា ដែលបានចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្ដេច និងព្រះរាជាគណៈ ជាព្រះមន្រ្តីសង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១ ព្រះអង្គ នាពេលនេះ ។ ពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ដែលប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅ ដោយភាពសុខក្សេមក្សាន្ត…