សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ ឆ្នាំ ២០២៤

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះរាជាគណៈ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្ស ​ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ។ [ផ្ដើមសេចក្តីអធិប្បាយ១] កាលពីពីរថ្ងៃមុន សម្ដេចតេជោក៏បានចូលរួមនៅក្នុងពិធីបើក។ ខ្ញុំក៏បានមើល។ ពេលនោះ គាត់មានប្រសាសន៍មួយម៉ាត់ ដែលខ្ញុំចាប់អារម្មណ៍។ គាត់ថា រូបខ្ញុំដែលនៅក្មេងឲ្យទៅចែកសញ្ញាបត្រ ជួបនិស្សិត ដល់តែសម្ដេចតេជោមានអាយុ​ច្រើន មកចូលរួមកម្មវិធីព្រះសង្ឃ។ តែខ្ញុំចាំ សម្ដេចតេជោបានចាត់ឲ្យខ្ញុំទៅកម្មវិធីព្រះសង្ឃតាំងពីអាយុ ៣០ជាងនោះ ព្រោះកាលមុនលោកទៅជួបតែនិស្សិត កម្មករ/ការិនី ឯខ្ញុំទៅសម្ពោធវត្តរហូត។ អញ្ចឹងបានកាលមុន ចេះតែនិយាយគ្នាលេង គាត់បានស្នាមក្រែមជាប់ថ្ពាល់ ខ្ញុំបានស្នាមស្លាជាប់ផ្ពាល់។ [ចប់សេចក្តីអធិប្បាយ១] អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់គណៈ-សង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់…

សេចក្ដីអធិប្បាយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណ ពានរង្វាន់សម្ដេចធិបតី

ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសជាតិ ព្រឹទ្ធាចារ្យ យុទ្ធគុនខ្មែរបុរាណ ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនី និងអង្គពិធីជាទីមេត្រី! (១) ការប្រកួតក្បាច់គុនខ្មែរចម្រុះមានការចូលរួមពីបងប្អូនកីឡាករ ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ ថ្ងៃនេះ ខ្ញុំមិនមានអ្វីច្រើនទេ។ បីថ្ងៃហើយ បងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ ទាំងគ្រប់គ្រងការប្រកួត។ តាមពិត ខ្ញុំអត់បាន(មក)មើលផ្ទាល់ទេ រហូតដល់ល្ងាចនេះ ប៉ុន្តែមើលជាប់តាម live។ ទៅដល់ឥណ្ឌូនេស៊ី ក៏អង្គុយមើលដែរ។ ឃើញថាការប្រកួត និងសំដែងក្នុងរយៈពេលបីថ្ងៃនេះបានរលូន។ ខ្ញុំសូមអរគុណ ចំពោះគណៈកម្មការរៀបចំ។ តាមពិត ការរៀបចំនេះ ប្រថុចញ៉ុច ដោយសារផែនការដំបូងគឺត្រៀមរៀបចំនៅឆ្នាំក្រោយ។ ប៉ុន្តែខ្ញុំថា ខ្ញុំស៊ីញ៉េច្រឡំទេ ធ្វើឆ្នាំហ្នឹងតែម្ដង ដើម្បីបានប្រមូលរៀបចំប្រកួតនេះ។ ក្នុងរយៈពេលដ៏ខ្លី គណៈកម្មការបានរៀបចំបានល្អ ប៉ុន្តែសំខាន់បំផុត គឺមានការចូលរួមយ៉ាងច្រើនកុះករអំពីបងប្អូនកីឡាករពីច្រើនសហព័ន្ធ ច្រើនអង្គភាព សរុបទៅដូចមាន ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ ផ្សេងៗ។ (២) មិនថាឈ្នះឬចាញ់ គោលដៅធំនៃការប្រកួតគឺគោរព​ស្រលាញ់ និងមិត្តភាព ឆ្នាំនេះ យើងប្រកួតបីថ្ងៃ…

សេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សំណេះសំណាលជាមួយកីឡាករ/ការនី មន្ត្រីបច្ចេកទេស យុទ្ធគុនចម្រុះខ្មែរ រៀបចំនិងត្រៀមចូលប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះ

សម្តេចធិបតី៖ សុខសប្បាយទេ? មិនទាន់សប្បាយទេ ទាល់តែប្រកួតហើយសិន។ កំពុងភ័យ។ អរគុណ(ដែលបានមកជួបជុំគ្នា)នៅថ្ងៃនេះ។ លោកគ្រូ ព្រឹទ្ធាចារ្យគុណបុរាណ ឯកឧត្តម គណៈធិបតីទាំងអស់​បងប្អូនដែលចូលប្រកួតកីឡា មកពីខាងកងទ័ព មកពីខាងស៊ីវិលតាមក្លឹប តាមសហគមន៍ សហព័ន្ធ ដែលចូលរួមច្រើនកុះករនៅថ្ងៃនេះ (១) ក្បាច់គុនបុរាណខ្មែរ ៧ប្រភេទ ចូលរួមប្រកួតតាមរូបមន្តស្រដៀងនឹង Mixed Martial Arts ថ្ងៃនេះ ខ្ញុំមកក្រៅផ្លូវការ លួចមើលការសម ដោយសារនៅថ្ងៃ ១៨(តុលាខាងមុខ)នេះ យើងត្រូវបើក(ការប្រ​កួត)។ ការរៀបចំនេះ មានគោលបំណងប្លែកពីមុនបន្តិច។ ប្លែកត្រង់ថា ការប្រកួតលើកនេះ គឺយើង(ប្រកួត)ចម្រុះ។ យើងយកក្បាច់គុនបុរាណខ្មែរ ៧ប្រភេទខុសគ្នា ចូលរួមប្រកួតជាមួយគ្នា ដោយយករូបមន្តស្រដៀង​គ្នានឹង Mixed Martial Arts កាលពីខ្ញុំបើក(ព្រឹត្តិការណ៍)ប៉ុន្មានខែមុននោះ។ តាមពិត ខ្ញុំធ្លាប់មានគំនិតនេះ ៥ឬ៦ ឆ្នាំហើយ តាំងពីនៅកងទ័ព។ កាលនោះ បបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើងមិនទាន់(រៀបចំ)ចេញ។ យើងធ្លាប់តែមានគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោជាមួយល្បុក្កតោ។ ឥឡូវ យើងសាក Mixed Martial…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសាភោជនាហារជាមួយសិល្បករ/ការិនីអ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”

ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល  អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ​ ខ្ញុំ មានកិត្តិយសដែលបានចូលរួមជាមួយភរិយា ក្នុងកម្មវិធី អ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”  ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការិ​នី គ្រប់ទម្រង់​ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះការសម្តែងនូវសិល្បៈច្រើនទម្រង់មុននេះ ដែលមានភាពរស់រវើកបង្ហាញអំពីកេរ្តិ៍មរតកដូនតារបស់យើង ដែលកូនខ្មែរជំនាន់ក្រោយនៅបន្តថែរក្សា និងជំរុញបន្តទៅទៀតរួមគ្នា។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងថ្លែងនូវការអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ…