សុន្ទរកថារបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនៃរដ្ឋសភា នីតិកាលទី ៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា, ប្រធាន និងអនុប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា; និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា; ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា; ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន; សម្ដេចចៅហ្វាវាំង គង់ សំអុល; សម្ដេចក្រឡាហោម ស ខេង; សម្តេចពិជ័យសេនា ទៀ បាញ់; សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន; សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃរដ្ឋសភា ជាទីមេត្រី ! ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៧ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តជ្រើសតាំងសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្ត ពីសំណាក់រដ្ឋសភានៅពេលនេះ,…