សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ឧទ្ទេសាចារ្យ អាចារ្យ–អាចារិនី លោកយាយ លោកតាអង្គពិធីទាំងមូល  ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស លើកទី១១» ដែលជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥, ព្រមទំាងដើម្បីវាយតម្លៃសមិទ្ធកម្ម, ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅកែលម្អ, កំណត់វិធានការ  ដោះស្រាយ និងផែនការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំង សីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និង ជាសសរស្តម្ភ នៃសុខដុមជំនឿសាសនានៅកម្ពុជា ។ ការរៀបចំឱ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស ជារៀងរាល់ឆ្នាំនេះ, បានកំពុងឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និង តួនាទីរបស់អាចារ្យ-អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក  «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរឿង ។ អាចារ្យ-អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និង ទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និង យុវជន, សាបព្រោះបណ្តុះគុណធម៌, សីលធម៌ និង…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៩ ចំនួន ១០០០នាក់

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា  រដ្ឋសភា និង រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីលោកគ្រូឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំ និង ភរិយា ពិតជាមានសេចក្តីសោមនស្ស ដោយបានមកចូលរួមក្នុង «ពិធីសំណេះ – សំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី ៩»  នាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ,   ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់  ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និង សាសនា ដែលបានរៀបចំ បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស អាចារ្យ អាចារិនី ស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដើម្បីឈានឆ្ពោះទៅរកការឯកភាពទាំងទស្សនៈ,  គោលជំហរ និង ការប្រតិបត្តិក្នុងការដឹកនាំពិធីកម្មសាសនា និង…