សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល​ គណៈអធិបតី ភ្ញៀវកិត្តិយស​ លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនីបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ និងភរិយា មានសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង «ទិវា–វប្បធម៌ជាតិ ៣ មីនា លើកទី២៧» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេស លើកទី៦» ប្រកបដោយបរិយាកាសរីករាយ ។ នេះ ជាលើកទី ២ ដែលខ្ញុំ និង ភរិយា បានចូលរួម ក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដើម្បីជាការរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ  កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និង មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។ លើសពីនេះ, ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប, ទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាការពារ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ ឆ្នាំ ២០២៤

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះរាជាគណៈ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្ស ​ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ។ [ផ្ដើមសេចក្តីអធិប្បាយ១] កាលពីពីរថ្ងៃមុន សម្ដេចតេជោក៏បានចូលរួមនៅក្នុងពិធីបើក។ ខ្ញុំក៏បានមើល។ ពេលនោះ គាត់មានប្រសាសន៍មួយម៉ាត់ ដែលខ្ញុំចាប់អារម្មណ៍។ គាត់ថា រូបខ្ញុំដែលនៅក្មេងឲ្យទៅចែកសញ្ញាបត្រ ជួបនិស្សិត ដល់តែសម្ដេចតេជោមានអាយុ​ច្រើន មកចូលរួមកម្មវិធីព្រះសង្ឃ។ តែខ្ញុំចាំ សម្ដេចតេជោបានចាត់ឲ្យខ្ញុំទៅកម្មវិធីព្រះសង្ឃតាំងពីអាយុ ៣០ជាងនោះ ព្រោះកាលមុនលោកទៅជួបតែនិស្សិត កម្មករ/ការិនី ឯខ្ញុំទៅសម្ពោធវត្តរហូត។ អញ្ចឹងបានកាលមុន ចេះតែនិយាយគ្នាលេង គាត់បានស្នាមក្រែមជាប់ថ្ពាល់ ខ្ញុំបានស្នាមស្លាជាប់ផ្ពាល់។ [ចប់សេចក្តីអធិប្បាយ១] អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់គណៈ-សង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់…