សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយកម្មករ/ការិនី និងសម្ពោធទារកដ្ឋាននៅរោងចក្រ Marvel Garment

បន្ទាប់ពីបានសំ​ណេះសំណាលជាមួយកម្មករ/ការិនីជាមាតាបិតានិងបុគ្គលិកទារកដ្ឋាន ស្តីពីប្រាក់ចំណូល ការចំ​ណាយ អត្ថប្រយោជន៍ផ្សេងៗ ដែលបានទទួលជាក់ស្ដែង ជីវភាពគ្រួសារ សុខុមាលភាពមាតានិងទារក សេវាសុខាភិបាល ការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ ព្រមទាំងគោលនយោ​បាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជូនកម្មករ ក្នុងឱកាសសម្ពោធទារកដ្ឋាន និងពិនិត្យស្ថានភាពអនាម័យនិងសណ្តាប់ធ្នាប់ នៅរោងចក្រ Marvel Garment សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងសង្កថា ដែលមានសេចក្តីដកស្រង់ដូចខាងក្រោម៖ (១) ពិនិត្យការអនុវត្តបទបញ្ជា ១០ចំណុច ក្នុងនោះមានទារកដ្ឋាន ស្ថានភាពអនាម័យ និងសណ្តាប់ធ្នាប់ […] ការដែលមកថ្ងៃនេះគឺមើលស្ថានភាពជាក់ស្ដែងនិងការរៀបចំ។ ឃើញថាមានការរៀបចំល្អ បានយកចិត្តទុកដាក់លើអនាម័យ លើសណ្ដាប់ធ្នាប់នៅកន្លែងនេះ។ សូមអរគុណដល់ក្រុមការងារ មានឯកឧត្តមរដ្ឋមន្រ្តី ក្រ​សួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអនុវត្ត(បានល្អ)។ មានការដាក់បទបញ្ជា ១០ចំណុច ក្នុងនោះ(ត្រូវ)រៀបចំទារកដ្ឋានឱ្យចេញ។ ពេលនេះយើងធ្វើបានមួយហើយ។ យើងនៅបន្តទៀត។ គ្រោង(ឱ្យមាន) ២ ឬ៣ បន្តទៀត។ ក្រៅពីនោះ​ យើងមានក្រសួងអប់រំរៀបចំនៅ ១៣សហគមន៍ទូទាំងប្រទេស (ខ្នាត)តូចនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។ យើងនឹងពិនិត្យបន្ថែមទៀតថ្ងៃក្រោយ ក្នុងសហគមន៍សម្រាប់បងប្អូន(កម្មករ)នៅរោងចក្រ/សហគ្រាសដែលយើងធ្វើការ។ សង្ឃឹមថា ក្រុមហ៊ុនធំៗដែលមានលទ្ធភាព…