សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីរាជការបណ្ដាដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងសាធារណការ និង  ដឹកជញ្ជូន” ។ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ, លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ។ ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញភាកិច្ចប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់, ជាពិសេស នៅក្នុងរយៈពេល ១ ឆ្នាំ, ដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ ទាំងអស់នេះ…