សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥, ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះព្រហ្ម រតនមុនី ពិនសែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជាព្រះតេជព្រះគុណ ព្រះមេគុណខេត្តសៀមរាបទាំងពីរខណៈ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងបងប្អូន​ជនរួមជាតិ​ ជាទីមេត្រី! ថ្ងៃនេះ,  ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»ប្រកប​ដោយ​បរិយាកាសរីករាយ នាពេលនេះ ។ ឆ្នាំនេះ គឺជាការរៀបចំព្រឹត្តិ​ការណ៍​ អង្គរសង្រ្កាន្តលើកទី ៧​ សម្រាប់ការប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ សូមស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត លោកតាលោកយាយ អ៊ំពូមីង បងប្អូនទងទំាងអស់ នៅទីនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីឆន្ទៈស្រឡាញ់ និង គាំទ្រ ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលជាឱកាសមួយ សម្រាប់កម្ពុជាបង្ហាញពីវប្បធម៌, ប្រពៃណី…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាលើកទី១ ជាមួយគណៈកម្មាធិការកណ្ដាល នៃគណៈកម្មាធិការសាខារាជធានីខេត្ត មន្រ្តីប្រតិបត្តិទីស្នាក់ការកណ្ដាលកាកបាទក្រហម។ ជាពិសេស ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីខេត្ត ចំនួន ៤៧៤២ នាក់ ដែលត្រូវបំពាក់កន្សែងនៅថ្ងៃនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំខ្ញុំ សូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលតែងតែព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ អរគុណចំពោះឯកឧត្តម ទិត ចំណាន ចំពោះសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា ដែលបានជម្រាបជូនអង្គពិធីទាំងមូល ជាពិសេស…