បទអន្តរាគមន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី «សេដ្ឋកិច្ចក្រៅប្រព័ន្ធ»
សូមគោរព! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់! សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា–ណាចក្រកម្ពុជា និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិក–សមាជិកា នៃអង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានកិត្តយស និងសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុងឱកាសជាប្រវត្តិសាស្រ្តលើកទី១ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើបទអន្តរាគមន៍ ក្នុងនាមរាជរដ្ឋាភិបាលលើប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដ៏មានសារៈសំខាន់និងពិសេស ដើម្បីគោរពរាយការណ៍ជូនសមាជរដ្ឋសភា និងព្រឹទ្ធសភា អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្ត “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨”។ ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ទន្ទឹមនឹងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលសុទ្ធតែជាយុទ្ធសាស្រ្ត និងយន្តការមុតស្រួច…