សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសាភោជនាហារជាមួយសិល្បករ/ការិនីអ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”

ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល  អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ​ ខ្ញុំ មានកិត្តិយសដែលបានចូលរួមជាមួយភរិយា ក្នុងកម្មវិធី អ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”  ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការិ​នី គ្រប់ទម្រង់​ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះការសម្តែងនូវសិល្បៈច្រើនទម្រង់មុននេះ ដែលមានភាពរស់រវើកបង្ហាញអំពីកេរ្តិ៍មរតកដូនតារបស់យើង ដែលកូនខ្មែរជំនាន់ក្រោយនៅបន្តថែរក្សា និងជំរុញបន្តទៅទៀតរួមគ្នា។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងថ្លែងនូវការអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤» និង «ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាពេលនេះ ។ សន្និបាតរយៈពេល ២ ថ្ងៃនេះ ផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទាំងថ្នាក់ជាតិ និង ក្រោមជាតិ ព្រមទាំង អង្គការ, សមាគម, សហគ្រាស, សហជីព និងដៃគូអភិវឌ្ឍន៍ដើម្បីផ្លាស់ប្តូរមតិយោបល់, បទពិសោធ និងឧត្តមានុវត្ត សម្រាប់ជាធាតុចូល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងាររបស់ក្រសួងនៅឆ្នាំបន្ទាប់ ឱ្យកាន់តែប្រសើរ ។ ការរៀបសន្និបាតនេះ ត្រូវធ្វើឡើង ដើម្បីតាមដាន, ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម-ការងារ, ចំណុចខ្លាំង និងចំណុចខ្វះខាត, កាលានុវត្តភាព និងបញ្ហាប្រឈមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាដេញដោលឱ្យបានគ្រប់ជ្រុងជ្រោយ ដែលឈានដល់ការដាក់ចេញនូវកញ្ចប់វិធានការសម្រាប់កែទម្រង់ស្ថាប័ន, លើកកម្ពស់អភិបាលកិច្ច និងកែលម្អក្របខ័ណ្ឌគតិយុត្ត ឱ្យស្របតាមកម្មវិធីនយោបាយដែលរាជរដ្ឋាភិបាល…