សុន្ទរកថា និងប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។  សមិទ្ធផល​ថ្មី​នេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣។ អស់រយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានចូលរួម ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដូច​ដែលបានបញ្ជាក់ក្នុងរបាយការណ៍លម្អិតរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាក់ស្តែង ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១  ឆ្នាំ២០២៤

ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន នៃបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសក្នុងតំបន់; សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនទាំងអស់និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល    ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១», ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និង ដៃគូអភិវឌ្ឍន៍របស់កម្ពុជា ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះអរគុណឯកឧត្តមរដ្ឋមន្រ្តី និងតំណាងក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ។ វត្តមានរបស់       ឯកឧត្តម និងតំណាងទាំងអស់ក៏ដូចជាការចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនឹងធ្វើឱ្យពិព័រណ៍នេះកាន់តែមានភាពអធិកអធម, អត្ថន័យកាន់តែជ្រាលជ្រៅ និងពោរពេញទៅដោយចំណេះដឹង។ ផ្អែកលើរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍…