សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥
អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា; ឯកឧត្តម Tan Sri Dato’ (Dr.) Johari Bin Abdul ប្រធានរដ្ឋសភានៃប្រទេស ម៉ាឡេស៊ី ឯកឧត្តម Dato’ Ahmad Azam Abdul Rahman បេសកជនពិសេស ប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូត នៃបណ្តាប្រទេសនានាប្រចាំកម្ពុជា, គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នៃអង្គពិធីទាំងមូល និងបងប្អូនខ្មែរឥស្លាមទាំងអស់នៅទូទាំងប្រទេសជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួម និងជួបបងប្អូនសាសនិកឥស្លាមសាជាថ្មី ក្នុងឱកាសពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៥ រៀបចំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលពិធីនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំតាំងពីឆ្នាំ២០១៤ កន្លងទៅ តែត្រូវបានខកខាន ៣…