សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រ​ធាន​បទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌និងទេសចរណ៍ធម្មជាតិ»

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង សមាជិក-សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាទី-មេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៩ ដែលបានកំពុងប្រព្រឹត្តទៅលើទឹកដីខេត្តតាកែវ ដែលជាខេត្ត មានវ័យចំណាស់ជាងគេមួយនៅកម្ពុជា និងជាទឹកដី «ដើមកំណើតនៃអរិយធម៌ខ្មែរ» ដ៏មានអត្ថន័យជ្រាលជ្រៅ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តតាកែវ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] ថ្ងៃនេះ អាកាសធាតុល្អ។ កន្លងទៅ…