សុន្ទរកថា និង សេចក្ដីអធិប្បាយ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុនិង ជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ទាំងអស់ ជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុង ពិធីប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ។ ប្រព័ន្ធដ៏មានសារៈសំខាន់នេះឆ្លុះបញ្ចាំងឱ្យឃើញពី​​កិច្ច​​ប្រឹង​​ប្រែង​​របស់​​​រាជ​រដ្ឋាភិបាល ក្រោមស្មារតីបុរេសកម្ម និង ទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និង ការវិនិយោគ នៅកម្ពុជា ។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ ប្រធាន, អនុប្រធាន, និង សមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរ​តែមួយជាតិ ដែលបានខិតខំ និង រួមគ្នា អភិវឌ្ឍ និង អនុវត្ត ​គម្រោងបញ្ជរតែមួយជាតិ​នេះ រហូតសម្រេចបានជោគជ័យ ។ ខ្ញុំក៏សូមថ្លែងអំណរគុណ…