សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បុណ្យឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះមេគុណខេត្តពោធិ៍សាត់ទាំង២គណៈ ព្រះតេជគុណ ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល,គណៈអធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូក្មួយៗសិស្សានុសិស្សទាំងអស់ អ៊ំ ពូ មីងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមនៅកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមអបអរសាទរ នូវសមិទ្ធផលដ៏ធំធេងមួយនេះគឺព្រះ « ព្រះបទុមចេតិយនៅក្នុងវត្តមណីរតនារាម» ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់ នៅថ្ងៃនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) សម្ពោធសមិទ្ធផលពុទ្ធសាសនាលើកទី១ តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើត ចូលរួមជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់។ តាមដឹងអញ្ជើញមកពី ២៥ រាជធានី/ខេត្តជុំគ្នា។ ល្ងាចមិញ ឮថាភោជនីយដ្ឋាននៅពោធិ៍សាត់ពេញ សណ្ឋាគារផ្ទះសំណាក់ពេញ។ អញ្ចឹងចូលឆ្នាំលឿនបន្តិចនៅពោធិ៍សាត់។ អម្បាញ់មិញ ចូលមកជួបជាមួយលោកតា លោកយាយ អ៊ំ ពូ មីង…