សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា»
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ៖ សម្តេចព្រះមហាសង្ឃរាជ និងជាប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះតេជគុណ ព្រះមន្ត្រីសង្ឃនៃគ្រប់សាសនាគ្រប់ព្រះអង្គ និមន្តមកពីគ្រប់បណ្តាប្រទេសផ្សេងៗ ជាទីគោរពសក្ការៈ អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម បណ្ឌិត Mohammed Said Al-Majdouei អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”) គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គពិធីទំាងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកជួបបងប្អូនសាសនិកឥស្លាមសាជាថ្មី ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”) ដែលមានវត្តមានរបស់ ឯកឧត្តមបណ្ឌិត Mohammed Said Al-Majdouei អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League) និងប្រតិភូចំនួន ១៨០…