ដកស្រង់សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ

(១) ដើរមើលទីតាំង៣ នៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលកំពុងតែស្ដារ សូមអរគុណបងប្អូនទាំងអស់ដែលបានខំប្រឹងកសាង(ប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញនេះ)​។ អម្បាញ់មិញ ខ្ញុំបានសួរមេការថា ធ្លាប់បានធ្វើប្រឡាយដល់ ៧គីឡូម៉ែត្រពីមុនមកទេ? (គាត់ថា) អត់ទេ។ ជាប្រវត្តិសាស្រ្តហើយ ដែលបានចូលរួមធ្វើ។ តាមពិត ថ្ងៃនេះ បានដើរមើលទីតាំង ៣កន្លែងជាផ្នែកនៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលយើងស្ដារ។ ពីដើមអាណត្តិ ខ្ញុំបានសម្រេចដាក់ធ្វើគម្រោងធំមួយដែលប្រើប្រាស់ថវិកាជាង ៤០០លាន(ដុល្លារ) បើប្រៀបធៀបទៅ ធំជាងគម្រោងដែលធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដោយសារការចាំបាច់។ តាំងពីដើមទីមក គម្រោងនេះអនុវត្តក្នុង(រយៈពេល) ៨ខែ។ យើងធ្វើដោយសំរេចបានជោគ​ជ័យច្រើន។ កន្លែងនេះ ចាប់ផ្ដើមពីត្រឹមតែខែកុម្ភៈមក។ អញ្ចឹងត្រឹមតែ ៦ខែទេ … យើងធ្វើបានលឿន។សូមអរគុណក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាក្រុមការងារពាក់ព័ន្ធ មានទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដោះស្រាយផលប៉ះពាល់និងចរចារៀបចំគម្រោងថវិកា។ អាជ្ញាធរខេត្ត មានខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលបានចូលរួម។ មិនមានជម្រើសផ្សេងទេ។ បើអត់ចូលរួម អត់ធ្វើឱ្យ។ លិចដដែល។ អញ្ចឹងគឺបានចូលរួមសហការគ្នាដោះស្រាយបញ្ហានេះ។ (២)…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត សម្ពោធស្ពានខ្សែកាបកោះនរា ភ្ជាប់កោះពេជ្រ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូតតំណាងអង្គការជាតិ និង អន្តរជាតិ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង “ពិធីសម្ពោធដាក់ឱ្យបើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ និងស្ពានកោះនរា ស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ ប្រកប​ដោយមនោសញ្ចេតនា និងក្តីនឹករលឹកជាទីបំផុត។ ដំបូង ខ្ញុំសូមចូលរួមត្រេកអរជាមួយលោកយាយ លោកតា អ៊ំពូមីង ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ…