ប្រសាសន៍សំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៥៤០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចូលរួមឯកឧត្តមអភិបាល ថ្នាក់ដឹកនាំ ហើយជាពិសេស លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទីនេះ! ខ្ញុំអរគុណ ចំពោះឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ ដែលបានរៀបចំជំនួបនៅទីនេះ។ អរគុណចំពោះរបាយការណ៍សង្ខេបអម្បាញ់មិញ អំពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្តនៅក្នុងការរៀបចំនូវមណ្ឌលសុវត្ថិភាពនៅទីនេះ ក៏ដូចជាកន្លែងផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង។ ឆ្លៀតឱកាសនេះ អរគុណចំពោះគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ អរគុណទៅដល់មន្រ្តីរាជការ សប្បុរសជន ដៃគូ អង្គការជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត ដែលបានទៅជួយឧបត្ថម្ភគាំទ្រទៅដល់ជនភៀសសឹករបស់យើង។ ក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើថ្លែងអំណរគុណ ដឹងគុណចំពោះវីរកងទ័ព វីរនគរបាលជាតិរបស់យើង ដែលបានពលី របួស ក៏ដូចជាកំពុងឈរជើងនៅក្នុងបុព្វហេតុការពារទឹកដីរបស់យើង ហើយនៅទីនេះ បងប្អូនភាគច្រើន(ប្រហែល) ៩០% សុទ្ធតែ​ជាគ្រួសាររបស់កងទ័ព របស់នគរបាលរបស់យើង ដែលឈរជើងការពារទឹកដីរបស់យើង។ (១) ដោយស្គាល់ច្បាស់សោកនាដកម្មសង្រ្គាម រាជរដ្ឋាភិបាលខិតខំរកវិធីបញ្ចប់សង្រ្គាម ស្ថានភាពនៅក្នុងរយៈពេល ៦ខែនេះ អ៊ំ ពូ មីង បងប្អូនទាំងអស់នៅទីនេះដឹងហើយ។ ប្រទេសយើងរងនូវឥទ្ធិពលអាក្រក់ពីសង្រ្គាមឈ្លានពាន ដែលវាបានបង្កើតអោយមានការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រ​ជាពលរដ្ឋយើង របស់កងទ័ព…

សារសម្លេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការរៀបចំការឧបត្ថម្ភគាំទ្រ ការបញ្ជូនស្បៀង និងសំភារៈ ទៅអោយទ័ពជួរមុខ

ជូនឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាតិ និងក្រោមជាតិទាំងអស់! ជាដំបូង ខ្ញុំសូមអរគុណចំពោះស្មារតីរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រ ជួយសំរួលដល់ប្រជាពលរដ្ឋជាជនភៀសខ្លួនដែលរងគ្រោះដោយសង្គ្រាម ក៏ដូចជាកងទ័ពរបស់យើងដែលពលីនិងរបួស ក៏ដូចជាប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃទ្រង់ទ្រាយធំ។ នៅក្នុងដំណាក់កាលនៃការឈប់បាញ់ មកដល់ម៉ោងនេះ មិនទាន់មានស្ថិរភាពនៅឡើយទេ។ ស្ថានភាពនៅផុយស្រួយបំផុត។ ខ្ញុំមិនហាមឃាត់ទេ ចំពោះការចង់ជួយឧបត្ថម្ភគាំទ្រដល់កងទ័ព ដូចជាការបញ្ជូនស្បៀងនិងសំភារៈ ទៅអោយទ័ពជួរមុខ ប៉ុន្តែ (១) សូមកុំរៀបចំតាមរបៀបដូចពេលយើងមានសន្តិភាព។ មិនគួរអោយមានគណៈប្រតិភូទៅទេ។ ទោះបីជានៅក្រោយក្តី ឬទៅមិនដល់ជួរមុខក្តី។ ទី១៖ សូមហាមដាច់ខាតមិនអោយទៅដល់ជួរមុខទេ។ ថ្នាក់ដឹកនាំយើងបានហាមហើយ។ យើងបានដាក់បទបញ្ជាហើយ។ វានាំអោយមានភាពច្របូកច្របល់ និងហានិភ័យ។ ទី២៖ ការនេះពាក់ព័ន្ធនឹងការលាក់ការកងទ័ពរបស់យើង។ (២) ចំណុចមួយទៀត (សង្កេតឃើញថាក្នុង)ការបញ្ជូនស្បៀង ថ្នាក់ដឹកនាំជាតិនិងខេត្តខ្លះ តែងចង់ទៅសួរសុខទុក្ខបងប្អូននៅជួរមុ​ខ ទោះបីជាមានការរៀបចំនៅខាងក្រោយ ឬនៅខេត្តក៏ដោយ។ ខ្ញុំសូមថា បើអាច មិនគួរទៅជាគណៈប្រតិភូនៅពេលនេះទេ។ (ស្ថានការណ៍អមិត្ត)មិនទាន់ចប់ទេ។ បើសិនជាយើងទៅ គឺអាចតម្រូវអោយមេបញ្ជាការជួរមុខចុះមកទទួល។ ឧទាហរណ៍ ឯកឧត្តម នាក់ វង្ស មកទទួល ជាដើម។ លក្ខខណ្ឌនេះ មានបញ្ហាពីរ។ បញ្ហាទី១ គឺអាចសុវត្ថិភាពរបស់គាត់។ ចុងក្រោ​យនេះ…

សុន្ទរកថានិងការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ

ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតី ក្នុងពិធី«បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សខេត្តកំពង់ធំ» ដ៏អធិកអធមនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនា– បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, ពូ, មីង, បងប្អូន ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីទាំងអស់ ដែលមានវត្តមាននាពេលនេះ។ ទន្ទឹមនេះ កម្មវិធីរបស់យើងបានប្រារព្ធឡើង ក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាពិសេសការឯកភាពជាតិក្នុងរយៈពេល ៥០០ឆ្នាំ។ ខ្ញុំសូមអរគុណណាស់ចំពោះ ហើយក៏សូមអបអរសាទរចំពោះគម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ដែលពិតជាមានភាពស័ក្តិសម និងមានមុខងារគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់ នៃការងាររបស់ក្រុមការងារគណបក្សខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] តាមពិត តាំងពីការគូសវាសដំបូងឡើយ  ឯកឧត្តម វង្សី…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន

ឯកឧត្តមអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនឯកឧត្តម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈអ៊ំពូមី បងប្អូនប្រជាពលរដ្ឋ ក្មួយៗទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ (១) ទោះបីរស់នៅទីណាក៏ដោយ ជនកម្ពុជាតែងតែមានស្មារតីរួបរួមគ្នា ស្កាត់ជួបគ្នា ព្រឹកមិញនេះ មុនចេញមក ឃើញបានសុំពេលបន្តិចថែមកៅអី ព្រោះការអញ្ជើញចូលរួមចង់លើស capacity។ ការរៀបចំនេះបង្ហាញអំពីស្មារតីស្រលាញ់រាប់អានគ្នារបស់បងប្អូននៅជប៉ុន ការស្កាត់ពីឆ្ងាយរកគ្នាមក ដើម្បីជួបជុំគ្នានៅថ្ងៃនេះ។ ចូលមកអម្បាញ់មិញ ក៏បានជួបជុំជាមួយបងប្អូនជាច្រើន សប្បាយរីករាយ ហើយមានក្មួយពីរនាក់ ហុចក្រដាសឱ្យមក។ សុំអានបន្តិច។ ពីក្មួយ វិសិដ្ឋ “ជម្រាបសួរសម្ដេចអ៊ំ ខ្ញុំចង់ជួបសម្ដេចអ៊ំយូរហើយ។ ខ្ញុំចង់ឱ្យសម្ដេចអ៊ំមានអាយុវែង ២០០ឆ្នាំ ដើម្បីបានជួបអ៊ំរហូត។ ខ្ញុំស្រលាញ់សម្ដេចអ៊ំ។ I LOVE YOU!”។ អរគុណណាស់។ មួយទៀត “ក្មួយជម្រាបសួរសម្ដេចអ៊ំ។ I LOVE YOU !។ អរគុណណាស់ក្មួយ I LOVE YOU TOO។ ជួបបងប្អូនច្រើន។ ប្អូនស្រីម្នាក់សួរថា សម្ដេចហត់ឬទេ។ ឃើញមុខស្លេក? បានជួបប៉ុណ្ណេះ ថាមពលពេញប៊ឹបតែម្ដង។រឿងសប្បាយពេលចេញទៅក្រៅប្រទេសគឺការដែលបានជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរជាស្មារតីរួបរួម។ ជាប្រធានគណៈប្រតិភូ រឿងចេញដំណើរចេញទៅក្រៅប្រទេស…