សន្ទរកថានិងសេចក្តីដកស្រង់ប្រសាសន៍អធិប្បាយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាស “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន”
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, ភ្ញៀវជាតិ និងអន្តរជាតិ, អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី នៅក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១» នាឱកាសនេះ។ ជាកិច្ចបឋម, ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ នៃគ្រប់ក្រសួង ស្ថាប័ន, អង្គភាពថ្នាក់ជាតិនិងក្រោមជាតិ, ចំណុះឱ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត, បំពេញការងារយ៉ាងសស្រាក់សស្រាំ, ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងទៅ, សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ខ្ញុំក៏សូម ថ្លែងអំណរគុណដល់វិស័យពាក់ព័ន្ធ រួមមាន សមាគម, អង្គការជាតិនិងអន្តរជាតិ, គ្រឹះស្ថានឯកជន និងសប្បុរសជននានា ដែលបានបង្កលក្ខណៈ…

