អត្ថបទដកស្រង់សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ

សូមក្រាបថ្វាយបង្គំ​ព្រះតេជព្រះគុណទាំងទ្វេអង្គ​​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ! ថ្ងៃនេះគឺខ្ញុំមានសេចក្ដីសប្បាយរីករាយដែលបានជួបគ្នាសាជាថ្មី បងប្អូនខ្លះធ្លាប់បានជួបគ្នាច្រើនដង បងប្អូនខ្លះជួបគ្នាលើកទី១។​ តែទោះជាយ៉ាងណាក៏មានការសប្បាយរីករាយ កម្មវិធីនេះគឺជាកម្មវិធីចុងក្រោយមួយមុនឡើងយន្តហោះដែលភាសាអង់គ្លេសគេថា save the best for last ទុកអាល្អជាងគេបំផុតចុងក្រោយ។ ថ្ងៃនេះ ខ្ញុំសូមឆ្លៀតឱកាសពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះបងប្អូនទាំងអស់។ ជាពិសេស សម្ដេចពេលដែលគាត់ធ្វើដំណើរមកកូរ៉េម្ដងៗ តែងតែឆ្លៀតជួបជាមួយប្រជាពលរដ្ឋបងប្អូ​នពលករ និស្សិត​ បងប្អូនដែលរៀបការហើយរស់នៅទីនេះទាំង​សញ្ជាតិ និង PR (Permanent Resident)។ ជាទូទៅ ក៏លោកតែងតែបានជួបផ្ទាល់. ឥឡូវខ្ញុំបន្តកិច្ចការជួបនេះ។ តាមពិត យើងជួបគ្នាពីមុនជាច្រើន នៅ Busan នៅ Seoul នេះ ២ទៅ៣ដងដែរ ប៉ុន្តែកាលនោះនៅក្មេងនៅឡើយ សក់មិនទាន់ស្កូវ។ មើលរូបថតកាលពីឆ្នាំ២០១៤ នៅមានចង្កេះ …។ (១) មានឈាមជ័រជាខ្មែរ នៅគ្រប់ទីកន្លែង ត្រូវពង្រឹងស្មារតីជាខ្មែរសាមគ្គីគ្នា  អរគុណចំពោះការរៀបចំជួបជុំនេះ អរគុណដល់ក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនរបស់ឯកឧត្តម ហេង…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ ៨អង្គ

សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិ​កាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំសម្ដេចព្រះពោធិវង្ស កត្តិបណ្ឌិត​ អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ,​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល,គណៈធិបតី ភ្ញៀវកិត្តិយស សីលវន្តសីលវតី លោក/អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ ​និងជនរួមជាតិទាំងអស់​ ជាទីស្រលាញរាប់អាន ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានក្តីសោមនស្ស​ ​ប្រកបដោយសទ្ធា​ជ្រះថ្លា ដែលបានចូលរួមក្នុងពិធី​ស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្ដេច និងព្រះរាជាគណៈ ជាព្រះ​មន្រ្តី​សង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១ ព្រះអង្គ ​នាពេលនេះ​ ។ ពិធីស្រោចស្រពព្រះសុគន្ធវារី​នាថ្ងៃនេះ ជាសក្ខីកម្ម​នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ដែលប្រជាពលរ​ដ្ឋកម្ពុជា បាននិងកំពុងរស់នៅ ដោយភាពសុខក្សេមក្សាន្ត…