សេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ពិធីបុណ្យសមុទ្រលើកទី១១ ខេត្តកំពត

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួម(ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត)។ ថ្ងៃនេះ សូម្បីតែទេវតាក៏សប្បាយរីករាយជាមួយយើង (ដោយលោកបានបង្អុរភ្លៀង)ស្រោចស្រព។ ពីរឆ្នាំនេះ គឺដេញថ្ងៃចំតែថ្ងៃភ្លៀង។ ឆ្នាំទៅនៅកែប(ក៏ភ្លៀង)ថ្ងៃបើកដូចគ្នា ថ្ងៃ៣ ខែធ្នូ។ ថ្ងៃនេះនៅខេត្តកំពត​(ក៏ភ្លៀង)។ តែភ្លៀងមិនអាចរារាំងនូវអ្វីដែលយើងធ្វើនោះទេ។ កែសម្រួលបន្តិចបន្តួចតែត្រជាក់ត្រជុំ។ ថ្ងៃនេះ ឯកឧត្ដម ថោ ជេដ្ឋា អត់មក។ គាត់ទាយត្រូវថ្ងៃនេះ។ ​ឆ្នាំទៅ ត្រូវមួយខុសមួយ។ ឆ្នាំនេះ ទាយត្រូវ។ គាត់ថាពីម៉ោង ៣មក គឺចាប់ផ្ដើមមានភ្លៀង។ អបអរសាទរឯកឧត្ដម ថោ ជេដ្ឋា។ (១) កំពង់ផែទឹកជ្រៅ និងផែទេសចរណ៍អន្តរជាតិ ជាសក្តានុពលថ្មីនៃខេត្តកំពត ខ្ញុំ(នឹងថ្លែង)ខ្លីទេ ដោយសារឯកឧត្ដម ម៉ៅ ធនិន និង (ឯកឧត្តម) ហួត ហាក់ និយាយអស់ហើយ។ ទី១ ពីសក្ដានុពលរបស់ខេត្ត។ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះសមិទ្ធផលថ្មីៗដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ…

សេចក្តីដកស្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតំណាងស្ថានទូតនានាប្រចាំកម្ពុជា!គណៈអធិបតីភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមប្រតិបត្ដិករបោសសំអាតមីន តំណាងដៃគូ អភិវឌ្ឍ អង្គការជាតិ/អន្ដរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅក្នុងខេត្តកំពង់ស្ពឺ និងការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនដ៏អធឹកអធម។ ជាដំបូង ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមសំដែងនូវអំណរសាទរនូវថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ស្ពឺទាំងអស់ ដែលបានទទួលនូវអគារដ៏ថ្មីស្រ​ឡាងនេះ។ សមិទ្ធផលនេះពិតជាសក្ដិសមទៅនឹងកម្រិតនៃការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និងភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកោតសរសើរដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រ​ជា​ការពារ ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ។  នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្ដិមុនៗ ហើយរាជរដ្ឋាភិបាលអាណត្ដិទី ៧ នឹងបន្ដធ្វើយ៉ាងណាយកចិត្តទុក​ដាក់ដើម្បីបំរើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ អគារដ៏ថ្មីនេះ ជានិមិត្តរូបនៃភាពកាន់រឹងមាំ ភាពកាន់តែសម្បូរបែប និងទំនើបក្នុងការផ្ដល់សេវា។ នេះជាការឆ្លើយតបទៅនឹងការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងគោលនយោបាយវិមជ្ឈការរបស់យើង គឺផ្ដល់សិទ្ធិទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយ ដឹកនាំ សម្របសម្រួលការងារ ដើម្បីបង្ខិតសេវាជូនដល់ប្រជាពលរដ្ឋ។ អម្បាញ់មិញតាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងម្ចាស់ការក្នុងកសាង ទោះបីជាយើងប្រើពេលយូរបន្ដិច ប៉ុន្ដែវាបង្ហាញអំពីសមត្ថភាពនិងការឈានវិវត្តន៍ទៅមុខជាប្រចាំរបស់យើង។ យឺតឬលឿន ៧ឆ្នាំនៃការសាងសង់…