សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគគម្រោងអភិវឌ្ឍទីក្រុង Mekong Quayគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋអ្នកក្រុងអរិយក្សត្រ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងរបស់ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] សូមអរគុណចំពោះការចូលរួមដ៏ច្រើនកុះកររបស់លោកអ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ ដែលខ្លះអញ្ជើញមកតាំងពីម៉ោង ៣ ម៉ោង ៤ ម៉ោង ៥ ដើម្បីអបអរសាទរ។ ថ្ងៃនេះ ធ្លាក់ខ្យល់រំភើយ ខែកត្តិក។ អញ្ចឹងអ្នកមិនទាន់មានគូរ ជូនពរឲ្យឆាប់មានគូរ។ [ចប់សេចក្តីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមថ្លែងអំណរគុណ…