សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ

ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ស៊ី ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី ជាវិនិយោគិនបងប្អូនកម្មករ/ការិនី ទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុសាជាថ្មីម្ដងទៀត ដើម្បីអបអរសាទរនូវសមិទ្ធផលដែលយើងបានពង្រីកទៅដល់ជាង ១០០ ក្រុមហ៊ុននៅទីនេះ។ អញ្ចឹងក៏សូមអបអរសាទរចំពោះការរីកចម្រើននេះ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] អរគុណណាស់ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ បងប្អូនខ្លះមកតាំងពីម៉ោង២(ភ្លឺ)។ មានយល់សប្តិ ឬអត់? អត់បានយល់សប្តិ រវល់ជជែកគ្នាទល់ភ្លឺ។ ឃើញបងប្អូនរួសរាយ។ កម្លាំងដូចមិនមែនអ្នកក្រោកមកតាំងពីម៉ោង២ ទេ ដល់ទៅគាំងៗ ទូរស័ព្ទវិញ។ ឱ្យតែជួបបងប្អូនកម្មករ/ការិនីម្តងៗ គឺថាច្រើនខ្សឺត ឡើងកម្លាំងព្រឺស ជាងបានទឹកប៉ូវកម្លាំង ១០០០កេសទៅទៀត។ ១អាទិត្យ ២អាទិត្យនេះ កម្មវិធីជាប់រាល់ថ្ងៃ។ ប៉ុន្តែកម្លាំងអត់ថយទេ។ មកដល់គឺមានប្រដាប់សាកថ្មគ្រប់កន្លែង គ្រាន់កន្លែងខ្លះស្នាមស្លាជាប់ថ្ពាល់ កន្លែងខ្លះស្នាមក្រែមជាប់ថ្ពាល់។ តាមពិតម៉ោង…