សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល​គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិវឌ្ឍសមាជិក សមាជិកានៃអង្គពិធីទំាង​មូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០‍» ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់កិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយបន្ទុកនៃជំងឺមហារីក និងធ្វើការពិសិដ្ឋកម្មគុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជា ដែលមានជំងឺមហារីក ដោយប្រើប្រាស់ធនធានឱ្យបានសមស្របទៅតាមបរិការណ៍​សង្គម-សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងទៅលើការកើនឡើងខ្ពស់នៃករណីថ្មីនៃជំងឺមហារីក ដែលមានលើប្រជាពលរដ្ឋគ្រប់វ័យ ស្របពេលដែលស្ថានភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍ ។ ការរៀបចំឱ្យមានផែនការជាតិនេះឡើង បង្ហាញឱ្យ​ឃើញ​ពីភាពបុរេសកម្មរបស់ក្រសួងសុខាភិបាល ក្នុងការពង្រីកវិសាលភាពផ្ដល់សេវាសុខាភិបាល ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ–ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ជាប្រចាំ​ជាប់​មិន​ដាច់នូវសុខភាព និង​ សុខុមាលភាពរបស់ប្រជាជន ។ ខ្ញុំសូមយកឱកាសនេះកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល, គ្រូពេទ្យ, មន្រ្តី និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារកន្លងទៅ។ ជាមួយនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់…