សុន្ទរកថានិងសង្កថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានាស្រុកព្រៃនប់

ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក រាជរដ្ឋាភិបាល​; គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជាការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស, និងអង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធអគារសិក្សា,  អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ  ខេត្តព្រះសីហនុ» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ-បណ្ឌិត ។ [ចាប់ផ្ដើមសេចក្ដីអធិប្បា​យ១] (១) ខេត្តព្រះសីហនុត្រូវកសាងធនធានមនុស្ស ត្បិតជាខេត្តសេដ្ឋកិច្ចកំពង់ផែធំ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តធ្វើបទបង្ហាញ ទាក់ទងនឹងការកសាង​សាលានេះ ដែលខុសពីសាលាផ្សេងៗសឹងតែនៅទូទាំងប្រទេស។ អគារទាំងអស់នេះ នៅលើទីតាំងចាស់ តែអគារថ្មីទាំងអស់។ កន្លងទៅ បើសិនជារបៀបបែបនេះ ទាល់តែយើងបង្កើតទីតាំងថ្មី យើងសង់ថ្មី។ បើទីតាំងចាស់ ភាគច្រើនយើងធ្វើអគារមួយឬពីរ និងជួសជុលខ្លះ តែកន្លែងនេះ យើងវាយអគារចាស់ចោលធ្វើថ្មីតែម្ដង។ ហាក់ដូចជាសាលាថ្មី​ ទីតាំងចាស់។ សមិទ្ធផលមិនមែនមួយអគារឬពីរអគារទេ បូកទៅគឺច្រើន​។ សូមអបអរសាទរ។…

សេចក្តីចម្លងកិច្ចសន្ទនានិងអនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញត្រួតពិនិត្យលទ្ធផលអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស សាលាបឋម​សិក្សា ត្រពាំងក្អែក ស្ថិតក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ

សម្ដេចធិបតី៖ កូនប្លែកអត់? កម្មវិធីរៀបទៅតើចាប់អារម្មណ៍ទេ? ចង់បន្តទៀត ឬមួយចង់កែសម្រួលយ៉ាងម៉េច? កម្មវិធីនេះសំដៅឡើងគឺចង់បង្កើនសមត្ថភាពក្មួយៗ និងឥរិយាបថផង។ យើងផ្តោតពីថ្នាក់បឋមដំបូង ព្រោះជាបឋម យើងពត់ពីក្មេងឱ្យហើយល្អ មុនទៅដល់មធ្យម ដល់វិទ្យាល័យអី។ លោកតា លោកយាយ អ៊ំ ពូ មីង គាត់នៅផ្ទះគាត់ជួយនៅក្នុងការអប់រំ កូន ចៅ។ មកដល់សាលា លោកគ្រូ អ្នកគ្រូ គាត់ជួយបន្ថែមទៀត … អ្វីដែលក្រសួង(អប់រំយុវជននិងកីឡា) រដ្ឋាភិបាលដាក់បន្ថែមហ្នឹងក៏ដើម្បីជួយលោកគ្រូ អ្នកគ្រូ ជួយឪពុកម្តាយ លោក​តា លោកយាយ។ ធម្មតាការអប់រំយើងចង់បានបង្រៀនកូនចៅយើងល្អ។ អញ្ចឹងអ្វីដែលក្រសួងអប់រំ រដ្ឋាភិបាលក៏បានខំប្រឹងកែមករហូត ៤០ឆ្នាំនេះ គឺយើងខំប្រឹងពង្រឹង។ លោកតាលោកយាយ ដឹងហើយ (ព្រោះជា)សាក្សីរស់នៅទីនេះ។ យើងពីមុនមកលំបាកយ៉ាងម៉េច? ការអប់រំខ្វះសាលា។ ឥឡូវយើងមានហើយ។ ប៉ុន្តែត្រូវកែសម្រួលជាបន្តបន្ទាប់ដើម្បីឱ្យកាន់តែល្អ … អញ្ចឹងថ្ងៃនេះ ខ្ញុំមកមើលផ្ទាល់ ជាពិសេសចង់ស្តាប់ផ្ទាល់ពី ទី១ លោកគ្រូអ្នកគ្រូនៅនេះដូចមានអ្នកគ្រូដែរ? ប៉ុន្តែភាគច្រើនលោកគ្រូ ជាពិសេសលោកតាលោកយាយ អ៊ំ ពូ មីង ដែលជាតាយាយឪពុកម្តាយតែម្តង…