សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមជួបជាមួយនឹងប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ តាមរបាយការណ៍អម្បាញ់មិញ គឺមានប្រជាពលរដ្ឋជាង ២០០០ នាក់ ដែលបានអញ្ជើញចូលរួម … និងមានប្រជាពលរដ្ឋជាច្រើននាក់ទៀតដែលចង់ចូល(រួម) ប៉ុន្តែដោយសារយើងអស់សាល(មិនអាចដាក់មនុស្សលើពី ២០០០នាក់) សាលនៅតូក្យូអស់ធំត្រឹមហ្នឹងហើយ។ អញ្ចឹងក៏សូមអរគុណណាស់ចំពោះការចូលរួម ហើយក៏សុំទោសចំពោះបងប្អូនដែលមិនបានចុះឈ្មោះទាន់នៅក្នុងការចូលរួមនេះ។ ថ្ងៃនេះមាននិយោជករបស់ជប៉ុនជាង ៩០នាក់។ អម្បាញ់មិញ ចូលមក ស្មានតែគាត់ខ្មែរ។ ស្លៀកពាក់ខោអាវខ្មែរទៅដូចខ្មែរមែនទែន។ ដល់ចេញភាសាមក(ទើបដឹងថាជាជនជាតិជប៉ុន)។ អរគុណណាស់ ចំពោះការចូលរួម។ ទាល់តែបងប្អូនជួយបកប្រែឱ្យផង ព្រោះខ្ញុំមិនចេះជប៉ុនទេ។ ចេះតែ Arigatou gozaimasu។ (១) ស្មារតីរួបរួមគ្នា ជាស្មារតីជាតិនិយម ល្ងាចមិញ ឃើញ monsieur មួយនោះនៅជប៉ុន បង្ហោះសារ ហើយខ្ញុំចេះតែចង់សើច។ គេថា “ហ៊ុន ម៉ាណែត ដឹកមនុស្សរាប់ពាន់នាក់ពីភ្នំពេញ យកមកចូលរួមកម្មវិធី”។ ខ្ញុំសួរលោកអ៊ំ(ម្នាក់នោះ) គាត់មក(រស់នៅជប៉ុន) ៤០ឆ្នាំ, បងស្រីខ្លះ(មករស់នៅ) ២០ឆ្នាំ និងជាង ៣០ឆ្នាំ។ មិនដឹងដឹកពីកាលណាមកទេ។ ដែលគេថា “ដឹកមករាប់ពាន់នាក់” អញ្ចឹងយន្តហោះ…