សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាល និងពិសារភោជនាហារសាមគ្គី មហាគ្រួសារសមាគមឧកញ៉ា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា
ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត អង្គទូតនានាប្រចាំកម្ពុជាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដែលបានចូលរួមពិធីសំណេះសំណាល និងពិធីពិសាភោជនាអាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជា។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណដល់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សានៃសមាគមទាំងពីរ ដែលបានសហការរៀបចំពិធីនេះឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ សហការធុរកិច្ច មិត្តភាព និងសាមគ្គីភាព នៃសមាជិកក៏ដូចជាសមាគមទាំងពីរ។ ផ្អែកតាមរបាយការណ៍របស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា សមាជិកសមាគមឧកញ៉ាកម្ពុជាបច្ចុប្បន្នមាន ៤១០រូប ដែលត្រូវបានដឹកនាំដោយក្រុមប្រឹក្សា ដែលមានអាណត្តិ ៥ឆ្នាំ ជាមួយគណៈកម្មការជំនាញ៤ នៃអគ្គលេខាធិការដ្ឋាន និងជាសេនាធិការរបស់សមាគមទទួលបន្ទុកការងារប្រចាំថ្ងៃ។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជា្រលជ្រៅចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលគិតមកត្រឹមឆ្នាំ២០២៣ មានចំនួន ១ ៤៣២រូប…